ឧបនាយករដ្ឋន្ត្រី ហ៊ុន ម៉ានី ស្វាគមន៍ និងចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះទីម័រឡេស្តេក្លាយជាសមាជិកអាស៊ានពេញសិទ្ធ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ:ក្នងនាមក្រសួងមុខងារសាធារណៈកម្ពុជា ជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ACCSM លើកទី២៣ និង ACCSM+3 លើកទី៨ និងព្រឹត្តិការណ៍ពាក់ព័ន្ធ ឆ្នាំ២០២៤-២០២៦បានស្វាគមន៍ និងចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះ សហការីពីប្រទេសទីម័រឡេស្តេ ព្រមទាំងរដ្ឋាភិបាល និងប្រជាជនសាធារណរដ្ឋប្រជាធិបតេយ្យប្រទេសទីម័រឡេស្តេចំពោះការទទួលបានការអនុម័តក្លាយជាសមាជិកអាស៊ានពេញសិទ្ធនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ថ្មីៗនេះ”។

ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាលើកទី២ ស្តីពី «ការអភិវឌ្ឍផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ទាក់ទងនឹងដំណើរការនៃការកសាងផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០ ឯកឧត្តមបានលើកឡើងថានេះគឺជាផែនការលើកទី៤របស់យើងសម្រាប់បរិបទថ្មី ក្នុងការកសម្រេចចក្ខុវិស័យសហគមអាស៊ានឆ្នាំ២០៤៥។”

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានចែករំលែកជូនសិក្ខាសាលាអំពីបទពិសោធរបស់កម្ពុជាក្នុងការកសាង និងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ដែលផ្តើមចេញពីមូលដ្ឋានគ្រឹះនៃសន្តិភាព ការផ្សះផ្សាជាតិ និងការស្តារដើមទុនធនធានមនុស្ស និងបានបង្ហាញការសង្ឃឹមយ៉ាងមុតមាំថា បណ្តាប្រទេសសមាជិកអាស៊ាន អាស៊ានបូក៣ និងប្រទេសដៃគួរមានដំណើរការវិវត្តនៃទំនើបកម្មនៃវិស័យមុខងារសាធារណៈរៀងៗខ្លួន។

ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានឡើងថ្លែងសេចក្តីរាយការណ៍សង្ខេបអំពីសាវតាចាប់តាំងពីការបង្កើតកិច្ចសហប្រតិបត្តិការអាស៊ានសម្រាប់វិស័យមុខងារសាធារណៈ នៅឆ្នាំ១៩៨១ រហូតមកដល់ពេលបច្ចុប្បន្ន និងវឌ្ឍនភាពនៃការរៀបចំ59សិក្ខាសាលាពិគ្រោះយោបល់ទាំង២លើក និងលទ្ធផលសម្រេចបានមួយចំនួននៃសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ជូនអង្គសិក្ខាសាលាទាំងមូល ៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner