មន្ត្រីក្រសួងមុខងារសាធារណៈ ៩៩% បានចូលរួម​ដោយ​ផ្ទាល់ក្នុងការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានបញ្ចប់ការ​ធ្វើ​បច្ចុប្បន្ន​ភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រី​របស់ខ្លួន​ដោយ​រលូន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមបទដ្ឋា​នគតិយុត្ត និងគោលការណ៍ដែលបានកំណត់។

ការធ្វើជំរឿនមន្ត្រីរយៈពេល ៣ថ្ងៃនេះ មានការអញ្ជើញ​ចូល​រួម​ដោយផ្ទាល់ពីថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងទៀត នៃរចនាសម្ព័ន្ធចំណុះក្រសួងមុខងារសាធារណៈ សរុប​ចំនួនប្រមាណជាង ៩៩% ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ មានកិច្ចសហការល្អ និងពេញចិត្តចូលរួមក្នុងយុទ្ធនាការ​ធ្វើជំរឿននេះ។

គួរបញ្ជាក់ថា ចំនួនថ្នាក់ដឹកនាំ និងមន្ត្រីដែលអវត្តមាន​មិន​បា​នអញ្ជើញមកក្នុងពេលនេះ កើតមានដោយសារ ស្ថាន​ភាពចាំបាច់នានា ដូចជាកំពុងសម្រាកព្យាបាល​ជំងឺធ្ងន់​ធ្ងរ​នៅមន្ទីរពេទ្យ និងកំពុងបំពេញបេសកកម្ម និងស្ថិតក្នុងវគ្គ​បណ្តុះបណ្តាលនៅក្រៅប្រទេសជាដើម ។ ទោះបីជា​យ៉ាង​នេះក្តី ស្ថានភាពទាំងនោះ សុទ្ធតែត្រូវ​បាន​កត់ត្រា​ទុក ដោយមានឯកសារផ្លូវការបញ្ជាក់ពីមូលហេតុត្រឹមត្រូវ ឬឯកសារអះអាងនានាដែលគណៈកម្មការអាចទទួលស្គាល់ និងទទួលយកបាន ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner