សូមប្រុងប្រយ័ត្ន! កុំចុចលេីតំណភ្ជាប់ ! ការបន្លំជាក្រុមហ៊ុន Telegram កំពុងកើនឡើងជាបន្តបន្ទាប់

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានក្រើនរំលឹកដល់សាធារណជនសូមប្រុងប្រយ័ត្ន! កុំចុចលេីតំណភ្ជាប់ ! ការបន្លំជាក្រុមហ៊ុន Telegram កំពុងកើនឡើងជាបន្តបន្ទាប់។

ជនខិលខូចបានបន្លំធ្វើជាក្រុមហ៊ុន Telegram ដើម្បីធ្វើឲ្យលោកអ្នកជឿថាជនខិលខូចនោះជាក្រុមហ៊ុនពិត ហើយតម្រូវឱ្យអ្នកចុចតំណភ្ជាប់ (Link) ភ្លាមៗ បើមិនដូច្នេះគណនី Telegram របស់អ្នកនឹងបាត់ក្នុងរយ:ពេលដ៏ខ្លី។

នៅពេលទទួលសារពីគណនាឈ្មោះបន្លំពាក្យ Telegram សូមកុំចុចតំណភ្ជាប់នោះ ហើយលុបចោលភ្លាមៗ។

ប្រសិនបើអ្នកសង្ស័យថាមានអ្វីមិនប្រក្រតី សូមហៅចូលទៅកាន់លេខទូរសព្ទ ១២៣ ឬ ៦៧៨៩ ឬផ្ញើសារចូលទំព័រផ្លូវការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីរាយការណ៍៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner