អភិបាលខេត្តកំពង់ចាមនាំយកអំណោយសម្ដេចធិបតីទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់១៥៤គ្រួសារ នៅស្រុកស្ទឹងត្រង់
អត្ថបទដោយ៖
លី ពៅ
កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងក្រុមការងារកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បាន អញ្ជើញសាកសួរសុខទុក្ខនិងនាំយកអំណោយជាស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីទៅផ្តល់ជូនប្រជាពលរដ្ឋទូទាំងស្រុកស្ទឹងត្រង់ចំនួន១៥៤ គ្រួសារដែលរងគ្រោះដោយទឹកជំនន់នាពេលកន្លងទៅ។
ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសោកស្តាយចំពោះការខូចខាតផលដំណាំនានាដោយសារ ទឹកជំនន់នាពេលកន្លងមក។ ឯកឧត្តមបានលើកទឹកចិត្តដល់ប្រជាកសិករឱ្យបន្តការដាំដុះឡើងវិញក្រោយពេលទឹកស្រក។ជាមួយគ្នានេះឱ្យយកចិត្តទុកដាក់ក្នុងការរស់នៅប្រកបដោយអនាម័យផងដែរ គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត៕
ដោយ៖លី ពៅ



