ក្រសួងសេដ្ឋកិច្ចដាក់ឱ្យក្រសួងចំនួនប្រាំមួយប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ច
ភ្នំពេញ៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៥បានចេញសារាចរស្តីពីការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ចតាមប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាដំណាក់កាលទី១ជំហានទី៣ស្របតាម “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងផែនការសកម្មភាពរួមមានកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤។
សារាចរបានគូសរំលេចថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដឹកនាំនិងបញ្ចប់ការអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា រួចរាល់ និងបានដាក់ឱ្យអនុវត្តជាកាតព្វកិច្ចចំពោះអង្គភាពថ្នាក់កណ្តាលនៃក្រសួងចំនួន ៨ (ប្រាំបី) ជាផ្លូវការរួចរាល់គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥។ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋដែលមានតួនាទីជាប្រព័ន្ធកណ្ដាលសម្រាប់ផ្លាស់ប្ដូរវិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិករវាងភាគីអ្នកលក់ ឬអ្នកផ្តល់សេវា និងភាគីអ្នកទិញ ឬអ្នកទទួលសេវា។
ប្រព័ន្ធនេះមានមុខងារក្នុងការផ្តល់អត្តសញ្ញាណ និងបញ្ជាក់ការទទួលស្គាល់វិក្កយបត្រអេឡិចត្រូនិកជាផ្លូវការដោយ មិនតម្រូវឱ្យមានការបោះពុម្ពវិក្កយបត្រជាក្រដាសទៀតឡើយ។ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជាឧបករណ៍សម្រាប់ជំរុញការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសំដៅលើកកម្ពស់តម្លាភាព
និងគណនេយ្យភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ របស់រដ្ឋាភិបាលកម្ពុជា, ចូលរួមពង្រឹងអនុលោមភាពបទប្បញ្ញត្តិសារពើពន្ធ, ចូលរួមសម្រេចគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព និងត្រៀមខ្លួនចូលរួមកិច្ចសហប្រតិបត្តិការ និង
សមាហរណកម្មសេដ្ឋកិច្ចឌីជីថលអាស៊ាន។ដើម្បីជំរុញការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិក, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញនូវសារាចរស្តីពីការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ច តាមប្រព័ន្ធវិក្កយបត្រ អេឡិចត្រូនិកកម្ពុជាជាជំហានៗ ដែលចាប់ផ្តើមអនុវត្តចំពោះប្រតិបត្តិការវិក្កយបត្ររវាងក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់ជាមួយក្រសួង-ស្ថាប័នរដ្ឋ។
សារាចរនេះមានវិសាលភាពចំពោះអង្គភាពថ្នាក់កណ្តាល អង្គភាពលទ្ធកម្មថ្នាក់កណ្តាល និងអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុនៃក្រសួងចំនួន៦(ប្រាំមួយ) គឺ៖ ១-ក្រសួងអភិវឌ្ឍន៍ជនបទ, ២-ក្រសួងរ៉ែ និងថាមពល, ៣-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ៤-ក្រសួងសុខាភិបាល, ៥-ក្រសួងសាធារណការ និងដឹកជញ្ជូន និង ៦-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អង្គភាពពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង
ក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់ដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សារាចរនេះគ្របដណ្ដប់លើវិក្កយបត្រសម្រាប់ការស្នើសុំទូទាត់ចំណាយ ដែលឆ្លងកាត់ការអនុវត្តនីតិវិធីកិច្ចលទ្ធកម្មសាធារណៈ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមធ្វើការណែនាំដល់អង្គភាព និងក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់នៃក្រសួងទាំង ៦ (ប្រាំមួយ) ខាងលើ ព្រមទាំងអង្គភាពពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖
សូមជូនខ្លឹមសារសារាចរទាំងស្រុង៖


