លទ្ធផលសិក្ខាសាលាយុទ្ធសាស្ត្រខេត្តកំពង់ស្ពឺ ត្រូវបានផ្សព្វផ្សាយ និងចងក្រងជាឯកសារជំនួយស្មារតីដល់មន្ត្រីគណបក្សក្នុងខេត្តកំពង់ស្ពឺ

(ភ្នំពេញ)៖ កិច្ចប្រជុំ «ផ្សព្វផ្សាយលទ្ធផលសិក្ខាសាលាយុទ្ធសាស្ត្រខេត្តកំពង់ស្ពឺ» បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមាន ៧ មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និង ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានលើកឡើងថា លទ្ធផលនៃសិក្ខាសាលាដែលក្រុមការងារគណបក្សសម្រេចបាន គឺជាឯកសារដ៏ល្អដែលឆ្លុះបញ្ចាំងពីភាពខ្លាំងនៃមូលដ្ឋានខេត្តកំពង់ស្ពឺ ក៏ដូចជាឯកសារជំរុញ រួមទាំងរក្សាភាពឈ្នះនៅទូទាំងខេត្តកំពង់ស្ពឺ និងនិយាយជារួមធានាភាពឈ្នះនៅទូទាំងប្រទេស។ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ ក្រុមការងារគណបក្សខេត្តចូលរួមតម្កល់ភាពឈ្នះនេះជារៀងរហូត ដើម្បីធានាសន្តិភាព ស្ថិរភាព និងអាចដោះស្រាយបាននូវបញ្ហាប្រឈមផ្សេងៗ ឆ្ពោះទៅរកការអភិវឌ្ឍរបស់ប្រទេសជាតិ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សខេត្តកំពង់ស្ពឺគ្រប់ឋានានុក្រម ដែលបានអនុវត្តកិច្ចការងាររហូតសម្រេចបានសមិទ្ធផលជាច្រើនជូនគណបក្ស ក្នុងនោះរួមទាំងឯកសារលទ្ធផលសិក្ខាសាលាយុទ្ធសាស្ត្រនាពេលនេះផងដែរ។ ឯកឧត្តមសង្ឃឹមថា ឯកសារលទ្ធផលសិក្ខាសាលាយុទ្ធសាស្ត្រ រួមទាំងឯកសារសំខាន់ៗដែលក្រុមការងារបក្សសម្រេចបាន គឺក្លាយជាឯកសារជំនួយស្មារតីដល់សមាជិកបក្ស និងឈានដល់ការពិគ្រោះយោបល់ ការប្ដេជ្ញាចិត្តឆ្ពោះទៅនិងការប្ដេជ្ញាចិត្តរបស់ក្រុមការងារគណបក្សខេត្ត ឆ្ពោះទៅការបោះឆ្នោតឆ្នាំ២០២៧-២០២៨។

សូមជម្រាបថា កិច្ចប្រជុំ «ផ្សព្វផ្សាយលទ្ធផលសិក្ខាសាលាយុទ្ធសាស្ត្រខេត្តកំពង់ស្ពឺ» មានកិច្ចពិភាក្សា និងបទបង្ហាញអំពីទស្សនៈ បទពិសោធ និងលទ្ធផលដែលគណបក្សខេត្ត និងមូលដ្ឋានបានអនុវត្តកន្លងមក ការកំណត់ចំណុចឈ្នះរបស់គណបក្សនាពេលកន្លងមក។ បន្ទាប់ពីកិច្ចពិភាក្សា និងការផ្សព្វផ្សាយពីលទ្ធផលនៃសិក្ខាសាលាយុទ្ធសាស្ត្រ អង្គប្រជុំក៏បានប្រគល់ឯកសារសិក្ខាសាលាយុទ្ធសាស្ត្រខេត្តកំពង់ស្ពឺ ជូនប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្នុងក្រុង/ស្រុកទាំង ៩ផងដែរ ដើម្បីយកទៅអនុវត្ត ដើម្បីធានាជ័យជម្នះជូនគណបក្សក្នុងការបោះឆ្នោតនាពេលខាងមុខ៕

ដោយ ៖ ជីម ភារ៉ា ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner