សម្តេច ហ៊ុន សែន ប្រកាសធ្វើជាថៅកែ ផលិតអាវក្រោះ ផ្គត់ផ្គង់កងទ័ពកម្ពុជា និងនាំចេញទៅក្រៅប្រទេស

(ភ្នំពេញ)៖ ថ្លែងក្នុងនាមជាអគ្គភស្តុភាជាន់ខ្ពស់សម្រាប់ កងកម្លាំងប្រដាប់អាវុធ សម្តេចតេជោ ហ៊ុន សែន បាន ប្រកាសថា សម្តេចនឹងផលិតអាវការពារគ្រាប់ បំពាក់ជូន ដល់កងទ័ពទាំងអស់ ហើយថែមទាំងនាំចេញទៅលក់នៅ ក្រៅប្រទេសផងដែរ ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា លើកឡើងដូច្នេះ ក្នុងឱកាស អញ្ជើញជាព្រះរាជ​តំ​ណាង​ដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ ក្នុងពិធី​បើក​អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ​វិទ្យា​ស្ថានជាតិអប់រំ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងមានការ ភ្លាត់​ភ្លាំង ដោយមិនបានបំពាក់អាវក្រោះ ឬអាវសុវត្ថិភាព​ឲ្យ​បងប្អូនកងទ័ព ។ ប៉ុន្តែពេលនេះ សម្តេច បានប្រកាស​ថា អាវក្រោះនេះ វាបានលើសពីការគ្រប់គ្រាន់រួចទៅ​ហើ​យ ដោយសម្តេច អះអាងថា សម្តេចផលិតម៉ាកអាវការ​ពារ​សុវត្ថិភាពមួយ ដែលមានឈ្មោះថា DSS ហើយមិន​ត្រឹម​តែបំពាក់សម្រាប់កងទ័ពកម្ពុជាយើងប៉ុណ្ណោះទេ ថែម​ទាំងអាចនាំចេញទៅក្រៅប្រទេសផងដែរ ។

សម្តេច បានបន្ថែមថា ការផលិតអាវក្រោះការពារដល់​កង​ទ័ពកម្ពុជានេះ សម្តេច នឹងធ្វើថៅកែដោយខ្លួនឯង ខណៈសម្តេចជាអគ្គភស្តុភាជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ទៀតថា កម្ពុជា ត្រូវ​តែពង្រឹង និងរកវិធីយ៉ាងម៉េច ដើម្បីការពារសុវត្ថិភាព​ដល់កងទ័ព ដោយយើងមិនយកអាវហ្នឹងទៅជល់ ឬឱ្យគេ​បាញ់ទេ ប៉ុន្តែជាសុវត្ថិភាពរបស់កងទ័ព គឺយើងរកវិធីផ្គត់​ផ្គង់​កងទ័ពឱ្យខាងតែបាន ។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងការហួសចិត្តចំពោះ​ការ​ប្រមាថរបស់ប្រទេសថៃ ដែលចង់វាយចូលទឹកដីខ្មែរ​យក​ខេត្តមួយចំនួន ដើម្បីដោះដូរប្រាសាទនេះ ប្រាសាទ​នោះផងដែរ ដោយសម្តេចចោទសួរថា អ្នកដែលប្រមាថ​បែបនេះ ពួកគេពាក់ក្បាលដែកមែនទេ?។ យ៉ាងណា​ក៏​ដោ​យ សម្តេចតេជោ បានលើកឡើងថា អ្នកឯងប្រមាថអី​ប្រមាថចុះ កម្ពុជា មិនតបមិនអ្វីទាំងអស់ តែកម្ពុជា មាន​សិទ្ធ​ការពារខ្លួនគ្រប់ពេលវេលាទំាងអស់ ៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner