រដ្ឋមន្រ្តីក្រសួងកសិកម្ម និងគណៈប្រតិភូព្រឹទ្ធសភា សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិត ជូនបងប្អូនជនភៀសសឹក
(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញើញអមដំណើរគណៈប្រតិភូព្រឹទ្ធសភាដឹកនាំដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងតំណាង ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា ដែលបានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមបេសកកម្មមនុស្សធម៌ នៃប្រទេសបារាំងប្រចាំកម្ពុជា ចុះធ្វើការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតកម្រៃជូនពុកម៉ែបងប្អូន និងក្មួយៗ ជាជនភៀសសឹកពីភូមិព្រៃចាន់ និងភូមិជោគជ័យ នៅទីតាំងសុវត្ថិភាពស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ឌិត ទីណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា សម្រាប់ការសម្រាប់សម្រួល និងសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីធ្វើការរៀបចំឱ្យមានយុទ្ធនាការ ដែលរួមចំណែកគាំពារប្រជាជនយើងក្នុងគ្រាលំបាកនេះ៕






ប្រភព ៖ ក្រសួងកសិកម្ម