មន្ទីរពេទ្យបង្អែកខេត្តកោះកុង ទទួលបានជ័យលាភី​លេខ​១ ចំនួន ២ដង ជាអង្គភាពផ្ដល់​សេវា​សា​ធា​រណៈគំរូ ក្នុងវិស័យសុខាភិបាល

(ភ្នំពេញ)៖ មន្ទីរពេទ្យបង្អែកខេត្តកោះកុង ត្រូវបាន​ក​សា​ង​ឡើងក្នុងឆ្នាំ១៩៦៣ ក្នុងសម័យសង្គមរាស្ត្រ​និ​យម ស្ថិ​ត​ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង​។ បច្ចុប្បន្នមន្ទីរពេទ្យ​ស្ថិតក្រោមការគ្រប់គ្រងរបស់លោកវេជ្ជបណ្ឌិត ហៃ ឡៃ​សុន ជាប្រធានមន្ទីរពេទ្យ ដោយមានបុគ្គលិកសរុបចំនួន ៩៨នាក់។

មន្ទីរពេទ្យបង្អែកខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាល​វាយ​តម្លៃ ​និង ទទួលស្គាល់ជាអង្គភាពផ្ដល់​សេវា​សា​ធា​រណៈគំរូ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ ជាប់​ចំ​ណា​ត់​ថ្នាក់លេខ១ (សំណុំសកម្មភាពបង្រ្គប់កម្រិត២)។

កត្តាដែលជំរុញឱ្យមន្ទីរពេទ្យបង្អែកខេត្តកោះកុងទទួលបានចំណាត់ថ្នាក់លេខ១ ចំនួន២ដង កន្លងមកនេះ ដោយ​សារហេតុផលសំខាន់ៗចំនួន ៩រួមមាន៖ ទី១ មានចក្ខុ​វិស័យ គោលដៅ និងបេសកកម្មច្បាស់លាស់ ,ទី២ ការ​គ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សប្រកប​ដោយ​គុណភាព, ទី៣ ការគ្រប់គ្រងហិរញ្ញវត្ថុប្រកប ដោយប្រ​សិទ្ធភាព តម្លាភាព និងគណនេយ្យភាព, ទី៤ មានហេដ្ឋា​រចនាសម្ព័ន្ធល្អ និងបរិស្ថាន អនាម័យ ស្អាត, ទី៥ មាន​ការ​អប់រំ និងលើកកម្ពស់សុខភាពដល់ប្រជាពលរដ្ឋ, ទី៦ សុខភាពសហគមន៍, ទី៧ ការទំនាក់ទំនងល្អជាមួយ​អាជ្ញា​ធម៌គ្រប់ជាន់ថ្នាក់, ទី៨ ការចូលរួមកៀគរដែគូ អភិ​វឌ្ឍន៍, ទី៩ ការចូលរួម និងគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់​ថ្នាក់(ថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ និង សហគមន៍ ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត)។

ក្នុងដំណើទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​មុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. ព្រមទាំង​គណៈ​ប្រតិភូ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជួប​សំណេះសំណាល និងអបអរសាទរសាជាថ្មីម្តងទៀត ដល់មន្ទីរពេទ្យបង្អែក​ខេត្តកោះកុងដែលទទួលជ័យលាភីលេខ១ ក្នុងវិស័យ​សុខាភិបាល (CPA2) ឆ្នាំ២០២៤ ជាអង្គភាពសេវា​សា​ធារណៈគំរូ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរនិងវាយ​តម្លៃ​ខ្ពស់​ចំពោះកិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួល​ខុស​ត្រូវខ្ពស់របស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ លោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់ ដែលបានចូលរួមបំពេញភារកិច្ច និង​កំពុងបន្តរួមចំណែក ក្នុងការផ្តល់សេវាសុខាភិបាល ប្រកបដោយ គុណភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈ ជូន​ប្រ​ជាពលរដ្ឋ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការ​ខិត​ខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ គឺបាន​បង្ហាញពីឆន្ទៈ មនសិការ និងឧត្ដមភាពមន្ត្រីរាជការ ក្នុង​ការបម្រើសេវាសាធារណៈបានល្អប្រសើរ ស្របតាម​ទស្សនៈ​និងចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការ​កសាងធនធានមនុស្សដ៏មានសមត្ថភាពជូនសង្គមជាតិយើងបន្តទៅអនាគត៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner