កម្ពុជាទៅចូលរួមប្រជុំស្តីពីការគំរាមកំហែងជីវសាស្រ្តក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅសិង្ហបុរី

ភ្នំពេញ៖ឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ និងវរសេនីយ៍ទោ ឆឺត ពលរិទ្ធ នាយការិយាល័យស្តីទីបានអញ្ជើញចូលរួមប្រជុំពិភាក្សាចែករំលែកព័ត៌មាន ស្តីពីការគំរាមកំហែងជីវសាស្រ្ត ក្នុងតំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅប្រទេសសិង្ហបុរី ដែលបានប្រព្រឹត្តចាប់ពីថ្ងៃទី១១-១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានប្រទេស​ចំនួន៩ចូលរួម (កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ថៃ វៀតណាម សិង្ហបុរី ចិន ឥណ្ឌា និងកូរ៉េខាងត្បូង)។

កិច្ចប្រជុំប្រព្រឹត្តទៅនៅទីបញ្ជាការនគរបាលអន្តរជាតិប្រទេសសិង្ហបុរី។កិច្ចប្រជុំបានលើកឡើងនូវគម្រោង BioTracker ។គម្រោងនេះមានគោលបំណងកសាង និងបង្កើនសមត្ថភាពវិភាគ និងស៊ើបអង្កេត ដើម្បីអនុវត្តច្បាប់ជាសកល​លើការ​គំរាមកំហែង និងឧប្បត្តិហេតុដែលបង្កឡើងដោយជីវសាស្រ្ត។ គម្រោងនេះ នឹងជួយគាំទ្រដល់ប្រទេសជាសមាជិក INTERPOL ដើម្បីបង្កើនការចែករំលែកទិន្នន័យតាមរយៈទិន្នន័យដែលបានផ្តល់ សម្រាប់ការគំរាមកំហែង និង​ឧប្បត្តិ​ហេតុជីវសាស្រ្ត រួមទាំងទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលដែលពាក់ព័ន្ធនឹងការគំរាមកំហែង ឧប្បត្តិហេតុដោយចេតនា និងការរត់ពន្ធសម្ភារៈ និងឧបករណ៍ជីវសាស្រ្ត។

កិច្ចប្រជុំក៏បានផ្តោតដល់ផ្តល់ការជូនដំណឹងជាមុនអំពីព្រឹត្តិការណ៍ ជំងឺ សូចនាករ ឬការគំរាមកំហែងជីវសាស្រ្ត និងវាយតម្លៃ ឆ្លើយតបការគំរាមកំហែងជីវសាស្រ្ត ផ្តល់ការវិភាគព័ត៌មានចារកម្ម និងការស៊ើបអង្កេត ជាយុទ្ធសាស្ត្រ និងប្រតិបត្តិការ៕


ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner