“សេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយចំពោះបញ្ហាកម្ពុជា ១៩៩១”
បន្ទាប់ពីមានការជួយជ្រោមជ្រែងពីប្រទេសមហាអំណាចធំទាំង ៥ ដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ សេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយចំពោះបញ្ហាកម្ពុជា ត្រូវបានរៀបចំព្រាងឡើង ប៉ុន្តែដំណើរនៅតែមិនទៅមុខ។
ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន និងសម្តេចព្រះបរមរតនកោដ្ឋ បានខិតខំសាជាថ្មី នៅថ្ងៃទី២ និងថ្ងទី៤ ខែមិថុនា ឆ្នាំ ១៩៩១ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នាជាសម្ងាត់ដោយសម្តេចព្រះបរមរតនកោដ្ឋ ព្រមទាំង សម្តេចម៉ែ រាជវង្សានុវង្ស នឹងយាងមករួមរស់ជាមួយរដ្ឋកម្ពុជាដោយរក្សាទុកនូវរដ្ឋធម្មនុញ្ញ ទង់ជាតិ ភ្លេងជាតិរបស់រដ្ឋកម្ពុជា ហើយសម្តេច ហេង សំរិន នៅតែជាប្រធានក្រុមប្រឹក្សារដ្ឋ សម្តេច ជា ស៊ីម នៅតែជាប្រធានរដ្ឋសភា ឯសម្តេច ហ៊ុន សែន នៅតែជានាយករដ្ឋមន្ត្រី ប៉ុន្តែសម្តេចព្រះបរមរតនកោដ្ឋ បានស្នើឱ្យបង្កើតឡើងនូវគណៈប្រធានជាតិដែលព្រះអង្គជាប្រធាន ហើយសម្តេច ហ៊ុន សែន ជាអនុប្រធាន។
___________
ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ
#សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ឥស្សរជនឆ្នើមកម្ពុជា#សេចក្តីព្រាងកិច្ចព្រមព្រៀង#ដំណោះស្រាយនយោបាយ
