កម្ពុជា នឹងរៀបចំកម្មវិធីចីរភាពពីបឹងទន្លេ​សាប​សម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ឱ្យដឹងថា៖រាជរដ្ឋាភិបាល​កម្ពុជាបានអនុញ្ញាតឱ្យក្រសួងបរិស្ថានរៀបចំកម្មវិធីចីរភាពនៃបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០ ដោយផ្តោតលើ​សុខភាព នៃបឹងសាប ការការពារបរិស្ថាន​ទប់ស្កាត់​ការបំពុល ការបង្កើននូវជីវចម្រុះ និងបច្ឆាជាតិ និង​ការបង្កើនជីវភាពសហគមន៍មូលដ្ឋានដែលធន នឹង​ការប្រែប្រួលអាកាសធាតុ។

គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាននេះ ធ្វើឡើងនៅក្នុងពេលចូលរួម​សន្និសីទបណ្តាភាគីលើកទី៣០ នៅទីក្រុង ប៊ែឡឹម ប្រទេសប្រេស៊ីល នាដើមសប្តាហ៍នេះបាន ទទួលជួបជាមួយលោកស្រី Mathilde Laurans នាយករងប្រតិបត្តមូលនិធិសម្រាប់ការឆ្លើយតបការបាត់បង់ និងការខូចខាត (Fund for Responding to Loss and Damage-FRLD)និងសហការី និងតំណាង GGGI ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner