ព្រឹត្តិការណ៍ផ្សារបារាំងឆ្នាំ២០២៥ នឹងប្រារព្ធមួយថ្ងៃនៅភ្នំពេញនាថ្ងៃសៅរ៍នេះ

 
ភ្នំពេញ៖ផ្សារបារាំងបានវិលត្រឡប់មកវិញហើយជាមួយនឹងព្រឹត្តិការណ៍កាន់តែធំ និងអស្ចារ្យជាងមុន ដែលនឹងរៀបចំ​ឡើង​ដោយសភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង-កម្ពុជា (CCIFC)នៅស្ថានទូតបារាំងប្រចាំកម្ពុជា នាថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១០ព្រឹកដល់ម៉ោង ៦ ល្ងាច។ការរៀបចំជាថ្មីនេះបន្ទាប់ពីទទួលជោគជ័យ​យ៉ាងខ្លាំងកាលពីឆ្នាំ២០២៤ ខណៈព្រឹត្តិការណ៍ផ្សារ​បារាំងបានទាក់ទាញអ្នកទ‍ស្សនាជាង ១០.០០០ នាក់។
 
យោងតាមសេចក្តីប្រកាសព័ត៌មាននៃស្ថានទូតបារាំងប្រចាំកម្ពុជាបានបញ្ជាក់ថា ព្រឹត្តិការណ៍ផ្សារបារាំង​ឆ្នាំ២០២៥​អ្នកចូលរួមតាំងពិព័រណ៍ជាង ៧០ នឹងមានវត្តមានដើម្បីបង្ហាញនូវផលិតផល និងសេវាកម្មជាច្រើនប្រភេទ រាប់ចាប់ពីមុខ‍ម្ហូបពិសេសៗរបស់បារាំង និងការភ្លក់រសជាតិមុខម្ហូបឆ្ងាញ់ៗជាច្រើន។លើសពីនេះក៏ មានសកម្មភាពកីឡាផ្សេងៗ​ដែលរៀបចំដោយ Decathlon និងទីលានវាយកូនបាល់ដែលរៀបចំដោយ KhmerPadelផងដែរ។

ព្រឹត្តិការណ៍នេះនឹងមានលក្ខណៈកាន់តែពិសេសថែមទៀត ដោយស្ថានទូតបារាំងនឹងបើកទ្វារស្វាគមន៍សាធារណជន​ឱ្យចូលទស្សនាសួនច្បាររបស់ខ្លួន។ ក្នុងនាមជាកន្លែងបៃតងដ៏ធំមួយនៅក្នុងទីក្រុង សួនច្បារដ៏ស្រស់​ស្អាតនេះនឹង​ផ្តល់ជូនលោកអ្នក នូវការបន្ធូរអារម្មណ៍ដ៏ល្អមួយដើម្បីដើរលេងកម្សាន្ត និងឈ្វេងយល់ពីជីវៈចម្រុះនៅក្នុងសួន‍ច្បារដ៏​ស្រស់ស្អាតនេះ។ នឹងមានការផ្ដល់ជូនកន្លែងមានម៉ាស៊ីនត្រជាក់ មានភេសជ្ជៈ និងអាហារដ៏ឈ្ងុយ​ឆ្ងាញ់សម្រាប់​អ្នកចូលរួម។ការចូលរួមដោយឥតគិតថ្លៃ។

សូមរំលឹកថា ​កាលពីថ្ងៃទី៧ ខែ​ធ្នូ ឆ្នាំ២០២៤ បានរៀបចំព្រឹត្តិការណ៍ផ្សារបារាំង​ឆ្នាំ២០២៤ ដោយទទួលបានជោគ
ជ័យខ្លាំង៕

ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner