ចូលរួមដោយសេរី ក្នុងវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៌បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នៅកោះពេជ្រ
(ភ្នំពេញ)៖ ចូលរួមទស្សនាដោយសេរី នៅក្នុងវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៌បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៥ -៦ -៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L ចាប់ម៉ោង ៨ព្រឹក-៦ល្ងាច ។ ពិព័រណ៍នេះ នឹងផ្តល់អត្ថប្រយោជន៍ដូចជា៖ ឈ្វេងយល់អំពីរដ្ឋាភិបាលឌីជីថល និងការវិវត្តថ្មីៗនៃបច្ចេកវិទ្យាឌីជីថល ទទួលបានបទពិសោធដ៏អស្ចារ្យជាមួយនឹងការសាកល្បងផ្ទាល់នូវឧបករណ៍បច្ចេកវិទ្យាឌីជីថល ,បង្កើតអនុស្សាវរីយ៍ជាមួយការថតរូប ៣៦០ ដឺក្រេ ,ទស្សនាស្តង់ពិព័រណ៍ផលិតផលនិងសេវាកម្មឌីជីថលថ្មីៗ របស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលល្បីទាំងជាតិ និងអន្តរជាតិ និងទទួលបានព័ត៌មាន និងឱកាសល្អៗជាច្រើន។
សូមចុច Like និង Follow ទំព័រហ្វេសប៊ុកផេក វេទិការដ្ឋាភិបាលឌីជីថល Digital Government Forum ដើម្បីទទួលបានព័ត៌មានសំខាន់ៗ ពីការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ៕

ដោយ៖ង៉ាន់ ទិត្យ