នគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំងបន្តផ្សព្វផ្សាយអប់រំដល់អ្នកធ្វើដំណើរលើដងផ្លូវពីច្បាប់ចរាចរណ៍ផ្លូវគោក
អត្ថបទដោយ៖
ឈឹម សុផល
កំពង់ឆ្នាំង៖កម្លាំងនគរបាលជំនាញខេត្តកំពង់ឆ្នាំងដឹកនាំដោយលោកវីរសេនីយ៍ត្រី ទឹម សំបូរ នាយការិយាល័យចរាចរណ៍ផ្លូវគោកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រើប្រាស់កម្លាំងឈរជើងនៅចំណុចគោលដៅមួយចំនួននៃភូមិទី ១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
ក្នុងសកម្មភាពនេះកម្លាំងសមត្ថកិច្ចបន្តធ្វើការផ្សព្វផ្សាយអប់រំដល់អ្នកប្រើប្រាស់ផ្លូវ អ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ជិះបញ្ច្រាស់ទិស និងមិនគោរពផ្លាកសញ្ញាជាដើម។សមត្ថកិច្ចបានពន្យល់ប្រាប់អ្នកបើកបរពីចំណុចសំខាន់ៗនៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីអ្នកបើកបរបង្កើនការប្រុងប្រយ័ត្ន។
ឆ្លៀតក្នុងឱកាសនេះសមត្ថកិច្ចក៏បានផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន, បារីអេឡិចត្រូនិកផងដែរ៕
ដោយ៖ សុខ គឹមសៀន




ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។