គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសឆ្លងកាត់​​ឧបសគ្គ ជាច្រើន មិនរត់ចោល​ប្រជាជនឡើយ

(កំពង់ធំ)៖ រយៈពេល ៧៥ឆ្នាំមកនេះ គណបក្សប្រជា ជន​​កម្ពុជា បានដឹកនាំប្រទេសជាតិ ឆ្លងកាត់ឧបសគ្គ និង​ការលំបាកជាច្រើនរាប់មិនអស់ ព្រមទាំងថ្មីៗនេះ ការ​ខិត​ខំប្រឹងប្រែង ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថែមទៀតផង ដោយគណបក្សប្រជាជនកម្ពុជា មិន​រត់​ចោលប្រជាជនឡើយ យើងនឹងនៅរួមសុខរួមទុក្ខ និង​យកប្រជាជនជាធំ ។

ក្នុងឱកាសម្ពោធស្នាក់ការគណបក្សឃុំតាំងក្រសៅ ដែល​ចំណាយទឹកប្រាក់ជិត ៩ម៉ឺនដុល្លារ និងដាក់ឱ្យ​ប្រើ​ប្រា​ស់​ផ្លូវបេតុង ១ខ្សែ ប្រវែង ១៦០ម៉ែត្រ ទទឹង ៤,៦ម៉ែត្រ នៅអនុវិទ្យាល័យ ហ៊ុន សែន ព្រៃក្តី ឃុំតាំងក្រសៅ ស្រុក​ប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈ​អចិន្ត្រៃ​យ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រ​ជា​ជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស​ចុះមូល​ដ្ឋានស្រុកប្រាសាទសំបូរ បានថ្លែងថា គណបក្សប្រជា​ជន​កម្ពុជា មានភាពរឹងមាំមកដល់សព្វថ្ងៃ គឺមានកត្តា​ចូលរួមជា​ច្រើន ខណៈពិធីសម្ពោធអគារទីស្នាក់ការ​បក្ស​ថ្មីពេល​នេះ បានបង្ហាញពីភាពរឹងមាំនៃគណបក្ស ឆ្លុះ​បញ្ចាំងពី​ស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងបក្ស ។

ជាមួយគ្នានេះ លោកជំទាវ ជា សិរី បានលើកឡើងថា រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ បានចាត់ទុកការសិក្សា​អប់រំ ជាអាទិភាពមួយដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ជាក់ស្ដែង តាមរយៈសមិទ្ធផល នៃផ្លូវ​បេតុងក្នុងអនុវិទ្យាល័យ ហ៊ុន សែន ព្រៃក្តី បានបង្ហាញ​ពីការចូលរួមចំណែករបស់ថ្នាក់ដឹកនាំ និងមន្ត្រីធនាគារ​ជាតិនៃកម្ពុជា លើការអភិវឌ្ឍវិស័យអប់រំកម្ពុជា ក៏ដូចជា​សេដ្ឋកិច្ចជាតិ ដើម្បីឈានទៅសម្រេចបាននូវគោលដៅ​សេដ្ឋកិច្ច ក្នុងការក្លាយជាប្រទេស ដែលមានចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ ខាងមុខ ។

លោកជំទាវ បានលើកទឹកចិត្តមាតាបិតា អាណាព្យា​បាល បញ្ជូនកូនមករៀន ជួយលើកទឹកចិត្តកូន និង​បង្កលក្ខណៈឱ្យកូនៗបានបន្តការសិក្សា ព្រោះថា ការបញ្ជូនកូនមករៀន មិនត្រឹមតែជាកាតព្វកិច្ចរបស់​មាតាបិតាគ្រប់រូបនោះទេ តែ ក៏ដូចជាការសន្សំប្រាក់​ឱ្យកូន និងជួយស្រោចស្រង់ជីវភាពឱ្យរួចផុតពីភាពក្រីក្រ ដោយប្រសិទ្ធភាព ដូចពាក្យស្លោកមួយថា «ការសិក្សាគឺ​ជា​ស្ពានឆ្ពោះទៅអនាគត ចង់មានថ្ងៃស្អែក ទាល់តែរៀប​ចំពីថ្ងៃនេះ» ។

លោកជំទាវ បានណែនាំក្រុមការងារ យកចិត្តទុកដាក់​កសាងមត្តេយ្យតាមឃុំ និង ការផ្ដល់អាហារូបត្ថម្ភដល់​ពួក​គេផងដែរ ដើម្បីឱ្យធនធានមនុស្សជំនាន់ក្រោយ មានសមត្ថភាព និងចំណេះដឹងខ្ពស់ក្នុងការអភិវឌ្ឍ​ប្រទេស ៕

អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner