ល្ខោនស្រមោលស្បែកធំ គឺជាសិល្បៈទស្សនីយភាពបុរាណរបស់ខ្មែរដ៏ចំណាស់មួយ។ ល្ខោនស្រមោលស្បែកធំ គឺជាសិល្បៈមួយបែបដែលបានកកើតឡើងតាំងពី សតវត្សរ៍ទី១ មកម្ល៉េះ។ វាជាទម្រង់សិល្បៈដែលមានការរួមផ្សំនៃ តន្ត្រី ចម្រៀង កំណាព្យ ពំនោល គំនូរ ចម្លាក់ ការជើត ការរាំ របាំ និងនាដកម្ម។

មានកំណើតតាំងពីសតវត្សរ៍ទី១ មកម្ល៉េះ ហើយត្រូវបានចាត់ទុកជាសិល្បៈសម្រាប់ព្រះរាជពិធីរបស់ព្រះមហាក្សត្រកាលពីសម័យបុរាណ។ ការសម្តែងភាគច្រើនផ្អែកលើរឿង រាមកេរ្តិ៍។

សម្តែងដោយដាក់ផ្ទាំងស្បែកបញ្ចាំងឆ្លុះទៅនឹង ពន្លឺភ្លើង (ពីមុនប្រើដុតចន្លុះ ឬត្រឡោកដូងស្ងួត) នៅពីក្រោយ ផ្ទាំងក្រណាត់ស ដើម្បីបង្កើតជាស្រមោល។

_______________

ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ

Facebook
TikTok
Youtube
Telegram

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #ល្ខោនស្រមោលស្បែកធំ #បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមុស្សជាតិ

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner