សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ឡែងកៅ ខេត្តមណ្ឌលគិរី ឈ្នះជ័យលាភី «សហគមន៍ទេសចរណ៍គំរូ ឆ្នាំ២០២៥»

ភ្នំពេញ៖ក្នុងវេទិកាជាតិអេកូទេសចរណ៍ឆ្នាំ២០២៥កាលពីពេលថ្មីៗនេះ​បានធ្វើការប្រគល់ពានរង្វាន់ជ័យលាភី «សហគមន៍ទេសចរណ៍គំរូ ឆ្នាំ២០២៥»​ដល់សហគមន៍​ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ឡែងកៅ ខេត្តមណ្ឌលគិរី។

តំបន់អេកូទេសចរណ៍ទឹកធ្លាក់ឡែងកៅ ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ទឹកធ្លាក់ឡែងកៅបានលាក់ខ្លួនក្នុងលង្វែកទ្រូងព្រៃដ៏ស្រស់ស្អាត។ជាតំបន់ទេសចរណ៍ដ៏ល្អឯកមួយក្នុងចំណោម​តំបន់​ទេសចរណ៍បែបធម្មជាតិក្នុងទឹកដីខេត្តភាគឦសាននៃប្រទេស។ទឹកធ្លាក់ប្រកបដោយសក្តានុពល​នេះស្ថិតក្នុងតំបន់​រស់នៅ​​របស់ជនជាតិដើមភាគតិច ពូនង(ព្នង)និងកំពុងទាក់​ទាញ​ទេសចរជាតិ អន្តរជាតិជារៀងរាល់ថ្ងៃ។

អង្គការសមាគមអភិរក្សសត្វព្រៃ (WCS Cambodia)កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៥បានចាត់ទុក​សមិទ្ធផល​នេះ​ផ្តើមចេញពីការខិតខំប្រឹងប្រែងរបស់សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ឡែងកៅ ក្នុងការអភិវឌ្ឍ​តំបន់​ឱ្យក្លាយ​ទៅជាទីតាំងទេសចរណ៍ធម្មជាតិ។សមិទ្ធផលមួយនេះក៏ជាផ្នែកមួយក្នុងការលើកកម្ពស់ជីវភាព​សហគមន៍​មូលដ្ឋាន​ផងដែរ។

តាមរយៈគម្រោងរេដបូកកែវសីមា អង្គការសមាគមអភិរក្សសត្វព្រៃបានចូលរួមអបអរសាទរចំពោះ​ការខិតខំប្រឹងប្រែង​របស់សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ឡែងកៅ និងដៃគូសហការមានដូចជា រដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី អាជ្ញាធរពាក់ព័ន្ធ អង្គការCRDT និងអង្គការNTFP-EP ដែលបានចូលរួមចំណែក​​ធ្វើឱ្យសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់៕


ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner