ស្ថានទូតបារាំង រៀបចំពិធី អបអរទិវាអន្តរជាតិ នៃគ្រូ​បង្រៀន​ភាសាបារាំង

(ភ្នំពេញ)៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់​ស្ថាន​ទូត​បារាំង កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ស្ថានទូតបារាំងប្រចាំកម្ពុជា បានរៀបចំ​ពិធីជួប​ជុំមួយ ដោ​យមានការចូលរួមពី សំណាក់លោក​គ្រូ អ្នក​គ្រូ​បង្រៀ​ន​ភាសាបារាំងចំនួន ២០០នាក់ មកពី​គ្រប់ទិស​ទី នៃ​ប្រ​ទេសកម្ពុជា ក្នុងឱកាសទិវាពិភពលោក​នៃ គ្រូបង្រៀនភា​សាបារាំង ដែលត្រូវបានប្រារព្ធឡើង​នៅ​ជុំវិញ​ពិភព​លោក​អស់រយៈពេល ៧ឆ្នាំជាប់គ្នាមក​ហើយ។

ទិវានេះ បង្កើតឡើង ក្រោមគំនិតផ្តួចផ្តើមរបស់លោកប្រ​ធា​នា​ធិ​ប​តី នៃសាធារណរដ្ឋបារាំង អេម៉ានុយអ៊ែល ម៉ា​ក្រុង ទិវានេះមានគោលដៅអបអរគ្រូ បង្រៀនភាសាបា​រាំង ​ក្នុងនាមជាតួអង្គសំខាន់នៃការលើកស្ទួយ និងលើក​តម្កើងកិត្យានុភាពភាសាបារាំងនៅលើពិភពលោក។

នៅកម្ពុជា គ្រឹះស្ថានសាកលវិទ្យាល័យឈានមុខជា​ច្រើន​ផ្តល់ការបណ្តុះបណ្តាលជាភាសាបារាំងលើមុខជំនាញផ្សេងៗដូចជា សុខាភិបាល នីតិសាស្ត្រ វិស្វកម្ម ឌីជីថល និងមុខជំនាញយោធា។ ជាងនេះទៅទៀត ភាសាបារាំង​ត្រូវបានបង្រៀនដល់សិស្សានុសិស្សប្រមាណ ៣០០០​នាក់​នៃថ្នាក់ពីរភាសា និងត្រូវបានបង្រៀនភាសា​ទៅដល់​សិស្សានុសិស្សប្រមាណ ២២ ៥០០នាក់ ដែល​សិក្សា​នៅតាមបណ្តាគ្រឹះស្ថានសាធារណៈកម្ពុជាជាច្រើន។ ភា​សានេះក៏ត្រូវបានបង្ហាត់បង្រៀននៅតាមបណ្តាគ្រឹះស្ថាន មធ្យមសិក្សាឯកជនជាច្រើនផងដែរ ។ ជាងនេះ​ទៅទៀ​ត ប្រទេសកម្ពុជាមានគ្រឹះស្ថានសិក្សា​ចំនួន ១៥ ដែល​ជា​ដៃគូទីភ្នាក់ងារ ឧត្តមសិក្សា​ប្រើ​ប្រា​ស់​ភាសាបា​រាំង (AUF)។

ពិធីជួបជុំខាងលើបានប្រព្រឹត្តទៅដោយមានវត្តមានរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវ ជន និងកីឡា និងលោកឯកអគ្គរដ្ឋទូត​បារាំង អូលីវៀ រីឆា។ លោកគ្រូ អ្នកគ្រូបានចែករំលែក​បទពិសោធន៍របស់ខ្លួនបន្ទាប់ពីបាន ចូលរួមសមាជពិភព​លោកនៃគ្រូបង្រៀនភាសាបារាំង និងកម្មសិក្សារយៈ​ពេ​ល​ ៣សប្តាហ៍នៅទីក្រុងបីហ្សង់សុង ប្រទេសបារាំង ក្នុងក្របខ័ណ្ឌនៃគម្រោងមួយរបស់ស្ថានទូត។

នៅក្នុងពិធីខាងលើក៏មានការចែកសញ្ញាប័ត្រ DELF ជូន​ដល់​លោកគ្រូ អ្នកគ្រូ ជ័យលាភីដែលបានសិក្សាវត្ត​ត្រៀម​ប្រលងសញ្ញាប័ត្រនេះដែលទទួលបានជំនួយ​ហិរញ្ញវត្ថុពីស្ថានទូតបារាំង និងដែលបានចូល រួមល្បែង​សំណួរចម្លើយពាក់ព័ន្ធនឹងបទចម្រៀងជាភាសាបារាំង ដោយមានទំនាក់ទំនងជាមួយប្រធានបទដែលត្រូវបានជ្រើសរើសនៅឆ្នាំនេះសម្រាប់ទិវាគ្រូបង្រៀនភាសា​បា​រាំង ៖ «ច្រៀង លេង បង្រៀន៖ ហ្វ្រង់កូហ្វូនីតាម​រយៈ​ចម្រៀង និង តន្ត្រី»។

អស់រយៈពេលបីឆ្នាំមកហើយ ស្ថានទូតបារាំងប្រចាំ​កម្ពុជា​បាន និងកំពុងដឹកនាំគម្រោងផ្តល់ការ​គាំទ្រ​ដល់​ការបង្ហាត់បង្រៀន ភាសាបារាំងនៅតាមបណ្តា​អនុវិទ្យា​ល័យ និងវិទ្យាល័យរដ្ឋរបស់កម្ពុជាដែលបានផ្តល់​ឱកាស​ដល់លោកគ្រូ អ្នកគ្រូប្រមាណ៥០០ នាក់ទទួលបានការ​​បណ្តុះ​បណ្តាលនៅប្រទេសបារាំង ក៏ដូចជានៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក និងនៅប្រទេសកម្ពុជា។ ប្រទេស បារាំង​ក៏បន្តការគាំទ្រដល់ការបង្រៀនថ្នាក់បរិញ្ញប័ត្រជាន់ខ្ពស់ផ្នែកបង្រៀនភាសាបារាំងនៅវិទ្យាស្ថានជាតិអប់រំផងដែរ ដែលជា ការបណ្តុះបណ្តាលតែមួយគត់ក្នុងកម្រិត​នេះ​សម្រាប់គ្រូបង្រៀនភាសាបារាំង។ ជាងនេះទៅទៀត ដោយមានការសហការពីហ្វ្រង់ វ៉ូឡុងទែរ ការគាំទ្រ​ខាង​លើប្រព្រឹត្តទៅដោយមានការបញ្ជូន «អ្នកស្ម័គ្រចិត្តហ្វ្រង់​កូហ្វូនី» ជាច្រើននាក់ឱ្យទៅបំពេញការងារស្ម័គ្រ ចិត្តនៅ​ប្រទេសបារាំង ក៏ដូចជាការលើកតម្កើងភាសាបារាំង​ជា​ភា​សាមួយដើម្បីទទួលបានការងារ និងប្រកបដោយ​គុណ​តម្លៃខ្ពស់ សម្រាប់យុវជន យុវនារីកម្ពុជា ក្នុងភាព​ជាដៃគូជាមួយទីភ្នាក់ងារ AUF។ ប្រទេសបារាំងនឹងបន្ត​ការគាំទ្ររបស់ខ្លួនដល់ហ្វ្រង់កូហ្វូនីក្នុងចក្ខុវិស័យ​នៃកិច្ច​ប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជានឹង ធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៦៕

អត្ថបទ ៖ ហេង វណ្ណា
ថត ៖ វ៉េង លឹមហួត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner