ព្រះមហាក្សត្រកោតសរសើរសម្តេចតេជោ និងសម្តេចធិបតី ក្នុងការការពារអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី

នៅក្នុងព្រះរាជសារ ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ និងគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិ ដើម្បីធានាបាននូវប្រក្រតីភាព និងបន្តការអភិវឌ្ឍ ហើយជានិច្ចកាលតែងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនូវគ្រប់កាល:ទេស: ជាពិសេសបេសកកម្មក្នុងការការពារអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី សិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋគ្រប់រូបតាមរយ:យន្តការការទូត និងច្បាប់អន្តរជាតិ៕
ដោយ៖ពលជ័យ

ads banner