លោក អនុទីន សារភាពកំហុស ចំពោះបញ្ហាទឹកជំនន់

បាងកក ៖ លោក អនុទីន នាយករដ្ឋមន្ត្រីថៃបានប្រកាសសារភាពពីកំហុស ក្នុងការដោះស្រាយទឹកជំនន់ និង សុំទោសជាសាធារណៈ។

យោងតាមសារព័ត៌មាន Khaosod English, ការថ្លែងបែបនេះ បានធ្វើឡើង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ក្នុងពេលលោកបានទៅដល់ទីជម្រកសុវត្ថិភាព នៅក្នុងស្រុក Hat Yai នៃខេត្ត Songkhla។ នៅពេលអ្នកយកព័ត៌មានបានសួរនាំ ជុំវិញការរិះគន់, លោកនាយករដ្ឋមន្ត្រី រូបនេះ បាននិយាយថា «មិនថាមានរឿងអ្វីទេ យើងជារដ្ឋាភិបាល ការនាំមនុស្សចូលទៅក្នុងជម្រកលំបាកបែបនេះ គឺជាកំហុសដែលបានកើតឡើងរួចហើយ»។

លោក អនុទីន បានបញ្ជាក់ថា ការផ្ទៀងផ្ទាត់អត្តសញ្ញាណសព ត្រូវតែពន្លឿន ហើយសាកសពបានប្រគល់ជូនក្រុមគ្រួសាររបស់ពួកគេវិញ។ លោកនាយករដ្ឋមន្ត្រីអះអាងថា បើតាមគេជូនដំណឹង ចំនួនសាកសព គឺ មានជាង១០០នាក់។

បើតាមសារព័ត៌មានថៃនេះ ដដែល, លោក អនុទីន បានបញ្ជាក់ដែរថា ករណីមនុស្សស្លាប់ ក្នុងពេលនេះ ទោះបីជាមនុស្សលង់ទឹក ឬ មិនអាចទៅមន្ទីរពេទ្យ ទាន់ពេលក៏ដោយ មូលហេតុ គឺសុទ្ធតែមកពីបញ្ហាទឹកជំនន់។ លោកបញ្ជាក់ថា «នេះជាអ្វីដែលគួរឱ្យសោកស្ដាយ ខ្ញុំត្រូវតែទទួលខុសត្រូវ…ដូច្នេះកុំបារម្ភ»។

ការសុំទោសនេះ បានធ្វើឡើង ខណៈដែលមន្ទីរពេទ្យ នៅភាគខាងត្បូងប្រទេសថៃ ប្រកាសពីការខ្វះកន្លែងរក្សាទុកសាកសពរបស់ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត ដោយសារតែទឹកជំនន់។ បុគ្គលិកបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា កង្វះខាតនេះបានកើតមានឡើង បន្ទាប់ពីចំនួនអ្នកស្លាប់ដោយសារតែទឹកជំនន់នៅខេត្ត Songkhla ហក់ឡើងខ្លាំង។

យោងតាមនាយកដ្ឋានធារាសាស្ត្រថៃ, នេះគឺគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់ មិនធ្លាប់មាន ក្នុងរយៈពេល ៣០០ឆ្នាំ៕

ប្រភពព Khaosod English និង AFP, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner