រុស្ស៊ី និងអារ៉ាប៊ី សាអូឌីត គ្រោងលុបទិដ្ឋាការគ្នា

មូស្គូ ៖ ប្រទេស រុស្ស៊ី និង ប្រទេស អារ៉ាប៊ី សាអូឌីត គ្រោងនឹងលុបចោលទិដ្ឋាការគ្នា ទៅវិញទៅមក។

រដ្ឋាភិបាលរុស្ស៊ីបានអនុម័ត លើសេចក្តីព្រាងកិច្ចព្រមព្រៀង ជាមួយប្រទេស អារ៉ាប៊ី សាអូឌីត ដើម្បីលើកលែងទិដ្ឋាការ ឬ មិនគិតថ្លៃ សម្រាប់ដំណើរចូលប្រទេស ទៅវិញទៅមក រហូតដល់ ៩០ថ្ងៃ ក្នុងមួយឆ្នាំ នេះបើតាមសារព័ត៌មានរុស្ស៊ី។

កាសែត RT បានចេញផ្សាយ កាលពីថ្ងៃទិ២៨ ខែវិច្ឆិកា ថា ផ្អែកតាមឯកសារ, កិច្ចព្រមព្រៀងនឹងចូលជាធរមាន ក្នុងរយៈពេល ៦០ថ្ងៃ បន្ទាប់ពីការចុះហត្ថលេខា និងផ្តល់សច្ចាប័ន ដោយភាគីទាំងពីរ។

ប្រសិនបើត្រូវបានអនុម័ត, អ្នកតំណាងឧស្សាហកម្មទេសចរណ៍រុស្ស៊ី ជឿជាក់ថា នឹងអាចជំរុញវិស័យទេសចរណ៍យ៉ាងសំខាន់ និងជួយពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរ។ សេវាកម្មសារព័ត៌មានទេសចរណ៍រុស្ស៊ីបានប្រាប់ថា ក្រៅពីជួយជំរុញលំហូរភ្ញៀវទេសចរ ក៏គាំទ្រទំនាក់ទំនងពាណិជ្ជកម្ម និង វប្បធម៌ផងដែរ។

យ៉ាងណា ការធ្វើដំណើរសម្រាប់គោលបំណងការងារ, ការសិក្សា ឬ ការស្នាក់នៅអចិន្ត្រៃយ៍ នឹងត្រូវការ ការអនុញ្ញាត ដាច់ដោយឡែក។ ការលើកលែងទិដ្ឋាការក៏នឹងមិនអនុវត្តចំពោះពលរដ្ឋរុស្ស៊ី ដែលធ្វើដំណើរទៅកាន់ប្រទេស អារ៉ាប៊ី សាអូឌីត សម្រាប់ធម្មយាត្រា Hajj នោះទេ។

បើតាសារពព័ត៌មាន RT ដដែល, ពលរដ្ឋ អារ៉ាប៊ី សាអូឌីត ដែលបានធ្វើដំណើរ ទៅកាន់ប្រទេសរុស្ស៊ី មានការកើនឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំ ថ្មីៗនេះ។ របាយការណ៍បង្ហាញថា ជនជាតិ អារ៉ាប៊ី សាអូឌីត ជិត១ម៉ឺននាក់បានទៅដល់ប្រទេសរុស្ស៊ី ក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៥ មានការកើនឡើង ៦៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner