រុស្ស៊ី ឆ្លៀតដណ្តើមបានទីក្រុងសំខាន់ៗពី អ៊ុយក្រែន ក្នុងពេលចរចាបញ្ចប់សង្គ្រាម

កៀវ ៖ កងកម្លាំងរុស្ស៊ីកាលពីថ្ងៃចន្ទបានវាយដណ្ដើមបានទីក្រុងសំខាន់ៗចំនួន ២ នៅភាគខាងកើត និងភាគឦសានរបស់ប្រទេសអ៊ុយក្រែន ស្របពេលកិច្ចចរចាបញ្ចប់សង្គ្រាមចំនួន ២០ ចំណុចដែលដឹកនាំដោយសហរដ្ឋអាមេរិក កំពុងដំណើរការនៅឡើយ ។

បើតាមទីភ្នាក់ងារព័ត៌មាន AFP, ទីក្រុងទាំងពីរដែលរុស្ស៊ីវាយដណ្ដើមបានរួមមានទីក្រុង Vovchansk និងទីក្រុង Pokrovsk ។ ទីក្រុង Pokrovsk គឺជាមជ្ឈមណ្ឌលដឹកជញ្ជូនទាំងផ្លូវគោក និង ផ្លូវដែក នៅក្នុងតំបន់ Donetsk ហើយវាក៏ជាគោលដៅនៃយុទ្ធនាការវាយដណ្ដើមទឹកដីរបស់រុស្ស៊ីក្នុងប៉ុន្មានខែថ្មីៗនេះ ។

ក្រោយការវាយដណ្ដើមបានទីក្រុងទាំងនេះរួចហើយ ប្រមុខសេនាធិការយោធារុស្ស៊ី លោក Valery Gerasimov ក៏បានជូនដំណឹង ដល់លោកប្រធានាធិបតី Vladimir Putin ផងដែរ ។

ស្របពេលជាមួយគ្នានេះ លោក Andrei Belousov រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានហៅការដណ្តើមយកបានទីក្រុងសំខាន់ៗរបស់អ៊ុយក្រែននាពេលនេះថាជា “ជំហានដ៏សំខាន់ឆ្ពោះទៅរកជ័យជម្នះ” ។

ការវាយដណ្ដើមបាននេះនឹងធ្វើឲ្យអ៊ុយក្រែនកាន់តែស្មុគស្មាញចំពោះបណ្ដាញផ្គត់ផ្គង់ទៅកាន់ទីកន្លែងផ្សេងទៀត ជាពិសេសវាអាចផ្តល់លទ្ធភាពកាន់តែខ្ពស់សម្រាប់រុស្ស៊ី ក្នុងការលុកលុយឆ្ពោះទៅកាន់តំបន់ភាគខាងជើង និងភាគខាងលិច ។

ជាមួយគ្នានេះ វាក៏នឹងធ្វើឲ្យតំបន់ភូមិភាគអ៊ុយក្រែននៅក្បែរនោះ ប្រឈមហានិភ័យនៃការឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ីផងដែរ ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner