វេទិការដ្ឋាភិបាលឌីជីថល ២០២៥៖ កិច្ចពិភាក្សាលើប្រធានបទទី៩៖ ពលរដ្ឋឌីជីថល “ការកសាងសង្គមប្រកបដោយបរិយាបន្នតាមរយៈការអប់រំ និងជំនាញ”

ភ្នំពេញ៖ រសៀលថ្ងៃទី០៦ ខែធ្នូ ២០២៥ ខណ:ពេលដែលឌីជីថលលូបនីយកម្មមានសន្ទុះយ៉ាងឆាប់រហ័ស តម្រូវការសម្រាប់ពលរដ្ឋឌីជីថលប្រកបដោយបរិយាបន្ន មិនមែនផ្ដោតតែទៅលើការចូលប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ។កិច្ចពិភាក្សានេះ បានបង្ហាញពីរបៀបដែលការអប់រំនិងការអភិវឌ្ឍជំនាញ ជាពិសេសជំនាញឌីជីថល ប្រព័ន្ធផ្សព្វផ្សាយនិងអក្ខរកម្មព័ត៌មាន អាចបង្កើនសមត្ថភាពរបស់ព្រជាពលរដ្ឋ និងជំរុញសង្គមឌីជីថលប្រកបដោយសមធម៌ និងនិរន្តរភាព។

អ្នកជំនាញបានពិភាក្សាពីយុទ្ធសាស្ត្រដែលអាចអនុវត្តបានសម្រាប់ការរៀបចំកម្មវិធីសិក្សា ការសិក្សាពេញមួយជីវិត និងការចូលរួមរបស់ដៃគូពហុភាគី ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបអាចសម្របខ្លួនបានប្រកបដោយទំនួលខុសត្រូវក្នុងបរិបទឌីជីថលក្នុងប្រទេសកម្ពុជា។

កិច្ចពិភាក្សានេះសម្របសម្រួលដោយ៖ លោកស្រី ប៉េងលី ស៊ីនិច អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិន៖

  • ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
  • ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
  • ឯកឧត្តម ហ៊ាន សំបឿន អនុប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា
  • ឯកឧត្តម អាំង សុវណ្ណរ័ត្ន សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា
  • លោក ពិដោរ លីដែត នាយកប្រតិបត្តិ និងស្ថាបនិក នៃ Tech for Kids Academy

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner