វេទិការដ្ឋាភិបាលឌីជីថល ២០២៥៖ កិច្ចពិភាក្សាលើប្រធានបទទី១៦ ការទាញយកសក្ដានុពលពីនវានុវត្តន៍ហិរញ្ញវត្ថុ – ការកសាងប្រព័ន្ធអេកូឡូស៊ី នៃការទូទាត់លើប្រព័ន្ធឌីជីថលប្រកបដោយទំនុកចិត្ត
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
កិច្ចពិភាក្សាមួយនេះបង្ហាញឱ្យឃើញអំពីសក្តានុពលនៃការវិវត្តន៍នៃបច្ចេកវិទ្យាទូទាត់ឌីជីថលក្នុងការកែលម្អប្រព័ន្ធហិរញ្ញវត្ថុ។ វាគ្មិននាំគ្នាពិភាក្សាទៅលើក្របខណ្ឌច្បាប់និងបទប្បញ្ញត្តិ សុវត្ថិភាពប្រព័ន្ធទូទាត់ឆ្លងដែន និងយន្តការបង្កើតទំនុកចិត្ត ដែលចាំបាច់សម្រាប់ប្រព័ន្ធអេកូឡូស៊ីទូទាត់តាមប្រព័ន្ធឌីជីថលដ៏រឹងមាំដោយផ្តោតសំខាន់លើកិច្ចសហការរវាងក្រុមហ៊ុនបច្ចេកវិទ្យាហរិញ្ញវត្ថុ ធនាគារ និងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីទាញយកកាលានុវត្តភាពពីនវានុវត្តន៍ហិរញ្ញវត្ថុ លើកកម្ពស់បរិយាបន្ន និងគាំទ្រកំណើនសេដ្ឋកិច្ចឱ្យមាននិរន្តរភាពនៅកម្ពុជា និងតាមតំបន់។
កិច្ចពិភាក្សានេះ សម្របសម្រួលដោយ លោក Remi Pell ប្រធានសមាគមន៍ FinTech (CAFT) ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិន៖
- លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល
- លោក Takeshi Kito សហស្ថាបនិក និងនាយកប្រតិបត្តិ Global Finance & Technology Network (GFTN) ប្រទេសជប៉ុន
- កញ្ញា រឿន និមល តំណាងធនាគារជាតិនៃកម្ពុជា
- លោក Chhay Lin Lim ស្ថាបនិក និងនាយកប្រតិបត្តិ Monflo
- លោក Pitt Wei Zhe នាយកផ្នែកយុទ្ធសាស្ត្រអភិវឌ្ឍន៍និងកិច្ចការរដ្ឋាភិបាល ក្រុមហ៊ុន Alibaba Cloud International
រាជធានីភ្នំពេញ | ព្រឹកថ្ងៃទី៧ ធ្នូ ២០២៥






ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។