ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines បើកជើងហោះហើរមកកាន់រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ ដែលហោះហើរទៅកាន់ប្រទេសជាច្រើន ដែលច្រើនជាងក្រុមហ៊ុនដទៃទៀត បានឈានមួយជំហានទៀត ដើម្បីពង្រីកវិសាលភាពជាសកលរបស់ខ្លួន ដោយបានបើកដំណើរការជើងហោះហើរទៅកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដែលស្របទៅតាមគោលដៅយុទ្ធសាស្ត្ររបស់ខ្លួន ។
ជាមួយនឹងគោលដៅថ្មីនេះ កម្ពុជាបានក្លាយជាប្រទេសទី៧ ដែលបម្រើសេវាកម្មដោយក្រុមហ៊ុនអាកាសចរណ៍ជាតិនៅអាស៊ីអាគ្នេយ៍ ហើយរាជធានីភ្នំពេញ បានចូលរួមក្នុងបណ្តាញជាទីក្រុងទី១១ នៅក្នុងតំបន់ ។ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងសាធារណរដ្ឋតួកគីយ៉េ និងព្រះរាជាណាចក្រកម្ពុជា និងរួមចំណែកដល់កំ ណើនសេដ្ឋកិច្ចនៃទីផ្សារ ដែលកំពុងរីកចម្រើននេះ ផ្លូវហោះហើរពីរាជធានីភ្នំពេញ ទៅពង្រីកបណ្តាញចុងបូព៌ារបស់ក្រុមហ៊ុនអាកាសចរណ៍ដល់ទៅ ២០ទីក្រុង និងអាកាសយានដ្ឋានចំនួន២១។
ផ្លូវហោះហើរថ្មីនេះ ផ្តល់ជូនភ្ញៀវរបស់ក្រុមហ៊ុន Turkish Airlines នូវច្រកផ្លូវទៅកាន់គោលដៅសំខាន់ៗមួយក្នុងតំបន់បានកាន់តែងាយស្រួល និងបង្ហាញជាថ្មីម្តងទៀត អំពីការតភ្ជាប់ដែលមិនអាចប្រៀបផ្ទឹមបាន ដែលក្រុមហ៊ុនអាកាសចរណ៍នៃសាធារណរដ្ឋតួកគីយ៉េផ្តល់ជូន ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបតែមួយគត់ ដែលហោះហើរទៅកាន់គោលដៅនេះ ។
ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ដំណើរការជើងហោះហើរមកកាន់រាជធានីភ្នំពេញ បីដង ក្នុងមួយសប្តាហ៍ ។ ជើងហោះហើរពីទីក្រុងអ៊ីស្តង់ប៊ុល មកកាន់រាជធានីភ្នំពេញ ចេញដំណើរនៅថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ ខណៈដែលជើងហោះហើរទៅមកទីក្រុងអ៊ីស្តង់ប៊ុល ដំណើរការនៅថ្ងៃច័ន្ទ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ។
ស្របពេលនៃការបើកដំណើរការផ្លូវហោះហើរថ្មីនេះ លោក Bilal Ekşi នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines បានមានប្រសាសន៍ថា “ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍របស់សាធារណរដ្ឋតួកគីយ៉េ យើងបន្តពង្រីកបណ្តាញតភ្ជាប់ទ្វីបនានា និងពង្រឹងការតភ្ជាប់របស់យើងជាមួយគោលដៅយុទ្ធសាស្ត្រ ។ ការបន្ថែមព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី១៣២ របស់យើងទៅក្នុងបណ្តាញដែលមិនអាចប្រៀបផ្ទឹមបានរបស់យើង ហើយការដាក់ឱ្យដំណើរការជើងហោះហើរទៅកាន់រាជធានីភ្នំពេញ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងគោលដៅនេះ ។ ជើងហោះហើររបស់យើង ទៅកាន់ព្រះរាជាណាចក្រកម្ពុជា នឹងបង្ហាញពីឱកាសថ្មីៗសម្រាប់ទាំងវិស័យទេសចរណ៍ និងអាជីវកម្ម ។ លើសពីនេះ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបតែមួយគត់ដែលហោះហើរទៅកាន់គោលដៅនេះ យើងនឹងពង្រឹងភាពជាអ្នកដឹកនាំរបស់យើងនៅក្នុងតំបន់បន្ថែមទៀត” ។ ទីក្រុងភ្នំពេញ ដែលជារាជធានីនៃព្រះរាជណាចក្រកម្ពុជា ជាមជ្ឈមណ្ឌលទេសចរណ៍ និងពាណិជ្ជកម្មដ៏សំខាន់បំ ផុតមួយនៅក្នុងតំបន់ ជាមួយនឹងរចនាសម្ព័ន្ធប្រវត្តិសាស្ត្រ បេតិកភណ្ឌវប្បធម៌ និងជីវិតទីក្រុងដ៏រស់រវើក។ ស្ថិតនៅចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាប ទីក្រុងនេះផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍វប្បធម៌ដ៏សម្បូរបែបជាមួយនឹងព្រះបរមរាជវាំង សារមន្ទីរជាតិ និងផ្សារប្រពៃណី ។
ជាផ្នែកមួយនៃការផ្សព្វផ្សាយពិសេសសម្រាប់ការបើកដំណើរការរបស់ខ្លួន ភ្ញៀវអាចកក់សំបុត្រចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ សម្រាប់ការធ្វើដំណើររហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ជាមួយនឹងតម្លៃសំបុត្រ ចាប់ពី ៦៩៩ដុល្លារអាមេរិក សម្រាប់ជើងហោះហើរពីទីក្រុង អ៊ីស្តង់ប៊ុល មកកាន់រាជធានីភ្នំពេញ និង៦៧៩ ដុល្លារអាមេរិក សម្រាប់ជើងហោះហើរពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុង អ៊ីស្តង់ប៊ុល ។ តម្លៃទាំងនេះ អាចរកបាននៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ហើយតម្លៃអាចប្រែប្រួលនៅតាមការិយាល័យលក់សំបុត្រ និងភ្នាក់ងារទេសចរណ៍។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines និងកាលវិភាគជើងហោះហើររបស់ខ្លួន សូមចូលទៅកាន់គេហទំព័រ http://www.turkishairlines.com/ ឬទូរស័ព្ទទៅកាន់លេខ ៤៤៤ ០ ៨៤៩ ឬ ទាក់ទងការិ យាល័យលក់របស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ណាមួយ ។
អំពីក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ៖ បង្កើតឡើងក្នុងឆ្នាំ ១៩៣៣ ជាមួយនឹងយន្តហោះចំនួន ប្រាំ គ្រឿង ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ដែលជាសមាជិកនៃ Star Alliance មានយន្តហោះចំនួន ៥១៤គ្រឿង (ដឹកអ្នកដំណើរ និងដឹកទំនិញ) ដែលហោះហើរទៅកាន់គោលដៅចំនួន ៣៥៦ នៅទូទាំងពិភពលោក ដែលក្នុងនោះមានជើងហោះហើរអន្តរជាតិចំនួន ៣០៣ និងជើងហោះហើរក្នុងស្រុកចំនួន ៥៣ នៅក្នុង ១៣២ប្រទេស។ ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines អាចរកបាននៅលើគេហទំព័រផ្លូវការរបស់ខ្លួន http://www.turkishairlines.com/ ឬគណនីបណ្តាញសង្គមរបស់ខ្លួននៅលើ Facebook, X, YouTube, LinkedIn និង Instagram។
អំពី Star Alliance៖ បង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ក្នុងនាមជាសម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍សកលដំបូងគេបង្អស់ បណ្តាញ Star Alliance ត្រូវបានបង្កើតឡើងដោយផ្អែកលើសំណើគុណតម្លៃរបស់អតិថិជន នៃការឈានទៅកាន់សកលលោក ការទទួលស្គាល់ទូទាំងពិភពលោក និងសេវាកម្មដ៏រលូន។ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនមក វាបានផ្តល់ជូននូវបណ្តាញក្រុមហ៊ុនអាកាសចរណ៍ដ៏ធំ និងទូលំទូលាយបំផុត ដោយផ្តោតសំខាន់លើការបង្កើនបទពិសោធន៍របស់អតិថិជនពេញមួយដំណើររបស់សម្ព័ន្ធ។ ក្រុមហ៊ុនអាកាសចរណ៍ជាសមាជិករួមមាន៖ Aegean Airlines, Air Canada, Air China, Air India, Air New Zealand, ANA, Asiana Airlines, Austrian, Avianca, Brussels Airlines, Copa Airlines, Croatia Airlines, EGYPTAIR, Ethiopian Airlines, EVA Air, LOT Polish Airlines, Lufthansa, Shenzhen Airlines, Singapore Airlines, South African Airways, SWISS, TAP Air Portugal, THAI, Turkish Airlines និង United។ ជារួម បណ្តាញ Star Alliance បច្ចុប្បន្នផ្តល់ជូនជើងហោះហើរប្រចាំថ្ងៃចំនួន ១៧,៨៣៧ ជើងទៅកាន់អាកាសយានដ្ឋានជាង ១,១៦០ កន្លែងនៅក្នុង ១៩២ ប្រទេស ។ ជើងហោះហើរតភ្ជាប់បន្ថែមទៀតត្រូវបានផ្តល់ជូនដោយដៃគូតភ្ជាប់ Star Alliance គឺ Juneyao Airlines។ ទំនាក់ទំនងការិយាល័យសារព័ត៌មាន Star Alliance តាមរយៈលេខទូរស័ព្ទ +៦៥ ៨៧២៩ ៦៦៩១ ឬអ៊ីមែល៖ mailto:mediarelations@staralliance.com ឬចូលមើលគេហទំព័រ របស់យើងខ្ញុំ ឬ ភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំនៅលើបណ្តាញសង្គមនានារួមមាន X, Facebook, Instagram, Linkedin និង YouTube ។











សម្រួលអត្ថបទ ៖ គង់ សុផុល
រូបភាព ៖ វេង លឹមហួត