លោក អាន់វ៉ា ទូរស័ព្ទទៅមេដឹកនាំវៀតណាម បារម្ភពីសន្តិភាពក្នុងតំបន់
គូឡា ឡាំពួ ៖ លោក អាន់វ៉ាន់ ប្រធានអាស៊ាន និងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានហៅទូរស័ព្ទទៅនាយករដ្ឋមន្ត្រីវៀតណាម ជជែកអំពីការប្រឹងប្រែងរួមគ្នា ធានាសន្តិភាព និងស្ថរិភាព នៅក្នុងតំបន់ ដែលគួរឲ្យព្រួយបារម្ភ។
តាមរយៈបណ្តាញសង្គមហ្វេសបុកផ្លូវការ នៅថ្ងៃទី១៣ ខែធ្នូ នេះ, លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានរៀបរាប់ថា «ខ្ញុំបានទាក់ទង ទៅសហសេវិក របស់ខ្ញុំ គឺ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chính ដើម្បីពិភាក្សាអំពីការវិភិវឌ្ឍន៍ នាពេលបច្ចុប្បន្ន នៅក្នុងតំបន់ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាការថែរក្សាបាន នូវសន្តិភាព និង ស្ថិរភាព។ ក្នុងនាមខ្ញុំ ជាប្រធានអាស៊ាន ខ្ញុំសូមជម្រាបថា ម៉ាឡេស៊ីនឹងរៀបចំកិច្ចប្រជុំពិសេស នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នាពេលខាងមុខ ដើម្បីវាយតម្លៃស្ថានភាព គាំទ្រវិធានការកាត់បន្ថយភាពតានតឹង និងពង្រឹងតួនាទីរួមរបស់អាស៊ាន ក្នុងការរក្សាសន្តិភាព ក្នុងតំបន់»។
ក្រៅពីនេះ លោក នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រូបនេះ ក៏បានអះអាង ពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយវៀតណាម ក្នុងកិច្ចការងារ ផ្សេងទៀត ផងដែរ។
ជាការកត់សម្គាល់, ជំនួបតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីវៀតណាម បានធ្វើឡើង បន្ទាប់ពីលោក អាន់វ៉ា បានជួបជជែកតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និង ប្រធានាធិបតីអាមេរិក រិះរកវិធីដោះស្រាយឲ្យភាគីគូជម្លោះ កម្ពុជា-ថៃ វិលត្រលប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពទីក្រុង គូឡា ឡាំពួរ ឡើងវិញ។
យ៉ាងណា ថៃ នៅតែបន្តវាយប្រហារមកលើកម្ពុជា រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែធ្នូ នេះបើតាមក្រសួងការពារជាតិកម្ពុជា៕
ប្រភពពី ហ្វេសបុក លោកអាន់វ៉ា៖ ប្រែសម្រួល៖ សារ៉ាត
