សម្ដេចតេជោ ហ៊ុន សែន កំពុងចូលរួមជាមួយសម្តេចធិបតី ផ្តល់យុទ្ធសាស្រ្តដល់បណ្តាមេទ័ព ទប់ទល់ជាមួយសត្រូវឈ្លានពានថៃ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានកំពុងចូលរួមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់យុទ្ធសាស្រ្តដល់បណ្តាមេទ័ព ទប់ទល់ជាមួយសត្រូវឈ្លានពានថៃ ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានលើកឡើងក្នុងបណ្ដាញសង្គមនាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ។

អ្នកនាំពាក្យសម្តេចតេជោ បានគូសបញ្ជាក់ថា ព្រោះតែជាតិ និងប្រជាជន គ្មានទេពាក្យថា ហត់នឿយ ។ ឆ្លងកាត់ ១០៥ សមរភូមិ និងរបួលធ្ងន់ ៥ដង។ ដោយថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្ដេចតេជោ យកជីវិតជាដើមទុន ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ។ ថ្ងៃទី២២ ខែតុលា ឆ្នាំ ១៩៩៦ ធ្វើដំណើរចូលទៅតំបន់ខ្មែរក្រហម ដោយយកជីវិតទៅប្តូរនឹងសន្តិភាពសម្រាប់កម្ពុជា រហូតបញ្ចប់សង្គ្រាមស៊ីវិលបានទាំងស្រុងនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ។ សម្ដេច ហ៊ុន សែន បានដឹកនាំកម្ពុជា ពីគំនរផេះផង់ ឲ្យមានការអភិវឌ្ឍក្នុងកំណើនសេដ្ឋកិច្ចខ្ទង់ ៧ភាគរយ ក្នុង ១ឆ្នាំ ជាង ២ទសវត្សរ៍ នៅមុនកូវីដ-១៩ ។

បើតាមឯកឧត្តម ជា ធីរិទ្ធ បច្ចុប្បន្ន សម្ដេចតេជោ ហ៊ុន សែន កំពុងរួមជាមួយសម្តេចធិបតី ផ្តល់យុទ្ធសាស្រ្តដល់បណ្តាមេទ័ព ទប់ទល់ជាមួយសត្រូវឈ្លានពាន ។ គ្រប់ពេលដែលជាតិ និងប្រជាជនជួបការលំបាក តែងតែមានវត្តមានរបស់លោកជានិច្ច ។ ជីវិតលោក ជារបស់ជាតិខ្មែរ ។

អ្នកនាំពាក្យដដែលបន្ថែមថា រាល់ពេលប្រចាំការ សម្ដេចតេជោ តែងតំណាលឲ្យសហការីស្តាប់ពីបទពិសោធន៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងដឹកនាំប្រទេស ដោយលោក តែងរម្លឹកជារឿយៗថា «ជីវិត ហ៊ុន សែន មិនសមអាចរស់មកដល់ពេលនេះទេ ព្រោះឆាកជីវិតវាលំបាកពេក» ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner