ស្រ្តីទី១ នៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់បំផុតចំពោះ សុខទុក្ខរបស់វីរកងទ័ព

ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តអញ្ជើញសួរ សុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅ​តាមមន្ទីរពេទ្យនានា​ក្នុងរាជធានីភ្នំពេញដោយនាំមកជាមួយនូវ អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនដល់អ្នកមានគុណការពារទឹកដីដោយផ្ទាល់ ផងដែរ ។

ក្នុងឱកាសអញ្ជើញសាកសួរសុខទុកវីរកងទ័ពកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥​លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់ បំផុតពី សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមឱ្យវីរកង​ទ័ពឆាប់​ជាសះស្បើយនិង មានកម្លាំងមាំ មួនឡើងវិញ ។

តាមរយៈសកម្មភាពដ៏វិសេសវិសាលនេះ បានបង្ហាញយ៉ាងច្បាស់ពី យកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាល​កម្ពុជាជូនវីរកងទ័ព ក៏ដូចជាការអរគុណវីរកងទ័ពសម្រាប់ភាពអង់អាចក្លាហាន និងការ លះបង់ដើម្បីការពារបូរណភាពទឹកដីពីសត្រូវថៃឈ្លានពាន ៕


ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner