អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម អំពាវនាវដល់ម្ចាស់ចម្ការទុរេន សហគមន៍កសិកម្មទុរេន

អត្ថបទដោយ៖
ឆាយ រត្ថា

និងម្ចាស់រោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែទុរេនស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ នាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ ផ្លែទុរេនស្រស់ សម្រាប់នាំចេញទៅកាន់ប្រទេសចិននៅអគ្គនាយកដ្ឋានកសិកម្ម។

បន្ទាប់ពីទទួលបានពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្មនឹងចាត់មន្ត្រីជំនាញចុះណែនាំ និងវាយតម្លៃស្របតាម នីតិវិធីបច្ចេកទេស ហើយគ្រោងនឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រ កែច្នៃវេចខ្ចប់ផ្លែទុរេនស្រស់ទៅកាន់ភាគីចិននៅអំឡុងខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីភាគីចិនពិនិត្យនិង វាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ។

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner