ចិនគ្រោងកាត់បន្ថយចំនួនប្រជាជនទៅលេងជប៉ុន ៤0% ខណៈទំនាក់ទំនងប្រទេសទាំងពីរតានតឹងខ្លាំង

ប៉េកាំង ៖ ភាពតានតឹងរវាងចិន-ជប៉ុនកាន់តែឡើងកំដៅថែមមួយកម្រិតទៀត ស្របពេលដែលទីក្រុងប៉េកាំងបានជំរុញទីភ្នាក់ងារទេសចរណ៍ក្នុងស្រុក កាត់បន្ថយចំនួនអ្នកទេសចរចិនសម្រុកទៅលេងកំសាន្តប្រទេសជប៉ុន ឲ្យបាន ៤០ ភាគរយ នេះបើតាមពីប្រភពឧស្សាហកម្មទេសចរណ៍ ។

ប្រភពដដែលបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារទេសចរណ៍ធំៗនៅចិន ត្រូវបានប្រាប់ចាប់តាំងពីចុងខែវិច្ឆិកាមកម្ល៉េះ ឲ្យកាត់បន្ថយចំនួនពាក្យសុំទិដ្ឋាការជប៉ុនចំនួន ៤០ភាគរយ ។ ជនជាតិចិនត្រូវមានទិដ្ឋាការ ដើម្បីទៅលេងប្រទេសជប៉ុន និងស្នើសុំទិដ្ឋាករ តាមរយៈភ្នាក់ងារទេសចរណ៍ដែលទទួលបានការអនុញ្ញាតនៅក្នុងប្រទេសចិន ។

សំណើកាត់បន្ថយពាក្យសុំទិដ្ឋាការនេះ កើតឡើងក្រោយរដ្ឋាភិបាលចិនបានទទូចឲ្យប្រជាជនខ្លួនជៀសវាងកុំទៅលេងជប៉ុន កាលពីពាក់កណ្តាលខែវិច្ឆិកា ក្រោមហេតុផល ការលើកឡើងរបស់លោកស្រីនាយករដ្ឋមន្រ្តី Takaichi ពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់ បានបំផ្លាញដល់បរិយាកាសផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ហើយបង្កើនហានិភ័យដល់សុវត្ថិភាពរបស់ប្រជាជនចិននៅជប៉ុន ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន, ជើងហោះហើរជាង ១.៩០០ជើងទៅកាន់ប្រទេសជប៉ុន ឬជាង ៤០ភាគរយនៃចំនួនសរុប ត្រូវបានលុបចោលនៅក្នុងប្រទេសចិនគិតត្រឹមខែធ្នូនេះ ខណៈជើងហោះហើរចំនួន ២.១៩៥ជើង ក៏គ្រោងនឹងលុបចោលនៅក្នុងខែមករាដើមឆ្នាំក្រោយផងដែរ ដែលស្នើនឹងប្រហែល ៤០ភាគរយ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសជប៉ុនបានចុះបញ្ជីជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយ សម្រាប់អ្នកទេសចរជនជាតិចិន ៕

ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner