សម្តេចធិបតី៖ “ការអប់រំ គឺជាគន្លឹះយ៉ាង សំខាន់សម្រាប់ការចូលរួមចំណែកក្នុងការអភិវឌ្ឍ ជីវិតខ្លួនឯង គ្រួសារ និងសង្គមជាតិ
អត្ថបទដោយ៖
ឆាយ រត្ថា
ការអប់រំមានឥទ្ធិពលវិជ្ជមានលើកំណើនសេដ្ឋកិច្ច តាមរយៈយន្តការចំនួន ៣ គឺ៖
១. ការអប់រំបង្កើន មូលធនមនុស្សនៅក្នុងកម្លាំងពលកម្មសរុបរបស់ជាតិ ដែលជាកត្តាចាំបាច់សម្រាប់បង្កើនផលិតភាព ពលកម្ម និងជំរុញកំណើនឆ្ពោះដល់កម្រិតថ្មីមួយកម្រិតទៀត
២. ការអប់រំបង្កើនសមត្ថភាពក្នុងការធ្វើនវានុវត្តន៍ក្នុងសេដ្ឋកិច្ច ព្រមទាំងបង្កើនចំណេះដឹង សម្រាប់ចាប់យកបច្ចេកវិទ្យាថ្មីៗ និងអភិវឌ្ឍ ផលិតផលថ្មី ដើម្បីជួយលើកកម្ពស់កំណើនសេដ្ឋកិច្ច
៣. ការអប់រំជួយសម្រួលដល់ការផ្ទេរ បច្ចេកវិទ្យា និងចំណេះដឹងថ្មីៗដទៃទៀត ដែលកត្តាទាំងនេះ ជួយបង្កើនផលិតភាព និងជំរុញកំណើនសេដ្ឋកិច្ច”។

#ams1minute