រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ បើគ្មានអ្វីប្រែប្រួលនៅម៉ោង១២ថ្ងៃត្រង់ថ្ងៃស្អែក កម្ពុជានឹងទទួលស្វាគមន៍វីរកងទ័ពទាំង១៨នាក់ត្រលប់មកកម្ពុជាវិញ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួលទេនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជានឹងទទួលស្វាគមន៍វីរកងទ័ពទាំង១៨រូប ដែលថៃចាប់ខ្លួនកាលពីពេលកន្លងទៅត្រលប់មកវិញហើយ។ ការបញ្ជាក់នេះ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។

រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់ថា៖ យើងក៏ត្រៀមលក្ខណៈ ហើយសង្ឃឹមថា នឹងមិនមានបញ្ហាអ្វីកើតឡើងពីនេះ ទៅដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃស្អែក នឹងបានទទួលស្វាគមន៍ទាហានយើងទាំង១៨នាក់ ដើម្បីគាត់បានវិលត្រឡប់មកផ្ទះសម្បែងជួបជុំគ្រួសារ ប្រពន្ធ កូន ឪពុកម្ដាយ របស់គាត់វិញដោយសុវត្ថិភាព។ នេះជាលទ្ធផលដែលយើងសម្រេចបាននៅក្នុងកិច្ចប្រជុំពីរថ្ងៃកន្លងទៅនេះ៕
ដោយ៖ពលជ័យ

ads banner