នៅពីក្រៅឆាកនៃកិច្ចប្រជុំព្រំដែនកម្ពុជា-ថៃ
អត្ថបទដោយ៖
ឆាយ រត្ថា
មហាជនទូទៅទាំងកម្ពុជានិងថៃហាក់ដូចជាទន្ទឹងរង់ចាំមើលលទ្ធផលកិច្ចប្រជុំ JBC នៅពេលដែលគណៈកម្មការខ្លួនឯងប្រហែលជាលួចសើចចង់ប្រាប់ថាកិច្ចប្រជុំថ្ងៃនេះនិងបន្តទៅថ្ងៃស្អែកទៀត នឹងមិនមានអំណាចដោះស្រាយ ឬជួយបន្ថយភាពតានតឹងនៃជម្លោះព្រំដែននាពេលនេះទេ។
JBC ត្រូវបានបង្កើតឡើងដើម្បីធ្វើការរួមគ្នាលើកិច្ចការបោះបង្គោលព្រំដែនជាង៨០០គីឡូម៉ែត្ររវាងកម្ពុជា-ថៃ ដែលបានអូសបន្លាយពេលយូរណាស់ទៅហើយ។ រឿងខ័ណ្ឌសីមាជារឿងស្មុគស្មាញ ព្រោះការអះអាងលើបន្ទាត់ព្រំដែនខុសគ្នារវាងប្រទេសទាំងពីរ ដោយកម្ពុជាធ្លាប់អះអាងច្រើនលើកច្រើនសារថា ថៃបានយកផែនទីគូសដោយឯកតោភាគីមកជជែកពិភាក្សា នៅពេលដែលកម្ពុជាសំអាងលើសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤-១៩០៧។
✍️ ពុយ គា



#ams1minute