“នៅពេលដែលយើងនិយាយអំពីអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ យើងជាជនជាតិខ្មែរត្រូវតែរួបរួមគ្នា”
អត្ថបទដោយ៖
ឆាយ រត្ថា
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៖ នៅថ្ងៃនេះ ខ្ញុំសូមនាំមកជូនអ្នកនូវសំឡេង និងការគាំទ្រពីប្រជាពលរដ្ឋរបស់យើងជាង ១៥ ម៉ឺននាក់ ដែលបានចេញមកក្នុងអំឡុងពេលយុទ្ធនាការ “Solidarity March”។
សំឡេងគាំទ្ររបស់យើងគឺសបញ្ជាក់យ៉ាងច្បាស់ថា យើងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាល និងកងទ័ពរបស់យើង ដើម្បីដោះស្រាយភាពតានតឹងដោយសន្តិវិធីតាមគ្រប់យន្តការទាំងអស់ ហើយប្រសិនបើអធិបតេយ្យភាព បូរណភាពទឹកដី ផលប្រយោជន៍ជាតិ និងរបៀបរស់នៅរបស់យើងត្រូវបានគំរាមកំហែង នោះ យើងនឹងមិននៅស្ងៀមទេ យើងនឹងក្រោកឈរឡើង និងរួបរួមគ្នាជាមួយរាជរដ្ឋាភិបាល និងកងទ័ពរបស់យើង ដើម្បីការពារជាតិរបស់យើង ទោះក្នុងតម្លៃណាក៏ដោយ។




#ams1minute