ប្រធានសភាអារ៉ាប់ប៊ីសាអូឌីត Abdullah Muhammad Ibrahim Al-Sheikh បញ្ជាក់ពីគោលបំណងក្នុងការជំរុញទំនាក់ទំនង កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត
អត្ថបទដោយ៖
ឆាយ រត្ថា
តាមរយៈការផ្សាភ្ជាប់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម និងទេសចរណ៍។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមប្រធានសភា ហើយសម្ដេចបានលើកឡើងថាវិស័យកសិកម្មនៅកម្ពុជាគឺមានសក្តានុពលច្រើនដែលត្រូវការវិនិយោគពីក្រៅប្រទេស ហើយប្រសិនបើអារ៉ាប់ប៊ីសាអូឌីតចាប់អារម្មណ៍គួរតែពិនិត្យទៅលើការវិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម ពិសេសកាកែច្នៃផលិតផលកសិកម្មដើម្បីធ្វើការនាំចេញ។ កម្ពុជាសព្វថ្ងៃមានសមត្ថភាពផលិត ដែលជាវត្ថុធាតុដើម ប៉ុន្តែយើងនៅមានកង្វះខាតក្នុងការកែច្នៃដើម្បីនាំចេញ។
ទាក់ទងទៅនឹងទេសចរណ៍ សម្ដេចតេជោចង់ឃើញអារ៉ាប់ប៊ីសាអូឌីតមានការហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា ដែលមិនត្រឹមតែប្រជាជនរ៉ាប៊ីសាវ៉ាឌីតមកកាន់កម្ពុជាប៉ុណ្ណោះនោះទេ តែប្រជាជននៅតំបន់មជ្ឈឹមបូព៌ានិងអាចធ្វើដំណើរមកកាន់កម្ពុជាបានផងដែរ។
#ams1minute