កម្ពុជា សូមអំពាវនាវឱ្យប្រទេសថៃគោរពដោយសុទ្ធចិត្តចំពោះកាតព្វកិច្ចរបស់ខ្លួនតាមសន្ធិសញ្ញា រួមទាំងក្នុង MoU 2000
អត្ថបទដោយ៖
ឆាយ រត្ថា
ដោយបញ្ឈប់រាល់សកម្មភាពឯកតោភាគីនិងចូលរួម ក្នុងការដោះស្រាយវិវាទតាមសន្តិវិធី រួមទាំងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិដែលមាន ការទទួលស្គាល់ថាជាយន្តការច្បាប់អន្តរជាតិ។
ជាការចាំបាច់ដែលត្រូវគូសបញ្ជាក់ថា ប្រទេសថៃបានខកខានម្តងហើយម្តងទៀតក្នុងការបំពេញកាតព្វកិច្ច ស្នូលរបស់ខ្លួនក្រោម MoU 2000 ជាពិសេសលើមាត្រា១ ដែលបញ្ជាក់យ៉ាងច្បាស់ថា ផែនទីផលិតដោយ គណៈកម្មការបារាំង-សៀមសម្រាប់ខណ្ឌសីមាព្រំដែនរវាងឥណ្ឌូចិន និងសៀម គឺជាមូលដ្ឋានសម្រាប់ការ កំណត់ព្រំដែននៃប្រទេសកម្ពុជា និងថៃ។
តែផ្ទុយពីការប្តេជ្ញាចិត្តចំពោះចំណងកាតព្វកិច្ចនេះ ថៃបានបន្តទទូចប្រើប្រាស់ និងបានប្រើប្រាស់ផែនទីគូសដោយឯកតោភាគី ដើម្បីទាមទារទឹកដី និងទន្ទ្រានចូលទឹកដីកម្ពុជា។
ទង្វើទាំងនេះ គឺជាការបំពានលើច្បាប់អន្តរជាតិ និង MoU 2000 ដែលនៅតែជាចំណង កាតព្វកិច្ចតាមច្បាប់របស់រដ្ឋទាំងពីរ។


#ams1minute