ការខូចខាតប្រាសាទព្រះវិហារ៖ ការបាត់បង់មរតកមនុស្សជាតិ

អត្ថបទដោយ៖
ឆាយ រត្ថា

ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីដោយអង្គការ UNESCO ក្នុងឆ្នាំ ២០០៨ កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ យោងតាមការវាយតម្លៃ គ្រឹះនិងរចនាសម្ព័ន្ធស្នូលនៃប្រាសាទបានរង្គោះរង្គើ និងប្រឈមនឹងហានិភ័យនៃការដួលរលំ ដោយសារការបាញ់ប្លោងដោយចេតនា និងជាប្រព័ន្ធពីសំណាក់ទាហានថៃ។

សកម្មភាពយោធានេះ មិនមែនជាការចៃដន្យឡើយ ប៉ុន្តែជាការកំណត់គោលដៅច្បាស់លាស់លើទីតាំងសំខាន់ៗដែលមានប្រវែងដល់ទៅ ៨៥០ ម៉ែត្រ។ ការធ្វើបែបនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ អនុសញ្ញា UNESCO ឆ្នាំ ១៩៧២ និង អនុសញ្ញាទីក្រុងឡាអេ (Hague) ឆ្នាំ ១៩៥៤ ដែលហាមឃាត់ដាច់ខាតនូវការប្រើប្រាស់សម្បត្តិវប្បធម៌ជាគោលដៅសឹក។

ការបំផ្លិចបំផ្លាញនេះ មិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាពកម្ពុជានោះទេ ប៉ុន្តែគឺជាការបាត់បង់មរតកវប្បធម៌រួមរបស់ពិភពលោក ដែលមិនអាចស្តារឡើងវិញបាន។

ប្រភព៖ RUFA

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner