បាក់ផ្ទាំងទឹកកកសម្លាប់មនុស្ស ២ នាក់ និង របួសជាច្រើននៅតំបន់ភ្នំ អាល់ ប្រទេសអ៊ីតាលី
អត្ថបទដោយ៖
ឈឹម ទីណា
រ៉ូម ៖ ការរអិលបាក់ដីជាបន្តបន្ទាប់នៅតំបន់ភ្នំអាល់ ដែលជាតំបន់ល្បីល្បាញសម្រាប់ទេសចរណ៍ជិះស្គីរបស់ប្រទេសអ៊ីតាលី បានសម្លាប់មនុស្សពីរនាក់ និងរបួសជាច្រើននាក់ទៀត កាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈដែលអាកាសធាតុអាក្រក់បានរារាំងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ។
បើតាមកាសែតរ៉យទ័រ, ឧប្បត្តិហេតុនេះ បានកើតឡើងនៅតំបន់ ផីតម៉ុន និង វីណេតូ រួមទាំងតំបន់ជិះស្គីដ៏ពេញនិយមផងដែរ ដោយមានខ្យល់បក់ខ្លាំងរារាំងឧទ្ធម្ភាគចក្រមិនឱ្យចូលទៅកាន់ទីតាំងមួយចំនួន ។
ការធ្លាក់ចុះព្រិលខ្លាំងរួមផ្សំជាមួយនឹងខ្យល់បក់ខ្លាំងបានបង្កើនហានិភ័យ នៃការរអិលបាក់ដីនៅទូទាំងតំបន់ភ្នំអាល់ ។ អាជ្ញាធរបានព្រមានអ្នកជិះស្គី និងអ្នកដើរលេងឱ្យជៀសវាងសកម្មភាពក្រៅផ្លូវ ខណៈដែលស្ថានភាពនៅតែមានគ្រោះថ្នាក់ ៕
ប្រភព ៖ រ៉យទ័រ
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។