ភ្នំភ្លើង Mayon បង្ខំឱ្យហ្វីលីពីនបង្កើនកម្រិតប្រកាសអាសន្នបន្ទាន់

ម៉ានីល ៖ Mayon ស្ថិតនៅភាគកណ្តាលខេត្ត Albay ជាភ្នំភ្លើងដ៏សកម្មបំផុត ក្នុងចំណោមភ្នំភ្លើងចំនួន ២២ បានបង្ខំឱ្យវិទ្យាស្ថានសិក្សាពីបន្ទុះភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បង្កើនការប្រកាសអាសន្នដល់កម្រិត ៣ កាលពីថ្ងៃអង្គារ៍ ។

ប្រកាសអាសន្នដល់កម្រិត ៣ ក្នុងចំណោមមាត្រដ្ឋាន ៥កម្រិត មានន័យថា កម្រិតម៉ាក់ម៉ា (Magma) កំពុងកើនឡើងនៅខាងក្នុងភ្នំភ្លើង Mayon ដែលនឹងបង្កើតជាកម្អែលភ្នំភ្លើងនៅកំពូលភ្នំ ។

ជាការឆ្លើយតប វិទ្យាស្ថាននេះបានជំរុញឲ្យអ្នកស្រុកនៅក្នុងតំបន់ហាមធ្វើដំណើរក្នុងចម្ងាយប្រហែល ៦គីឡូម៉ែត្រពីភ្នំភ្លើង Mayon ហើយត្រូវជម្លៀសខ្លួនចេញជាបន្ទាន់ ពីព្រោះត្រូវប្រឈមមុខនឹងហានិភ័យ មានដូចជាលំហូរកម្អែភ្នំភ្លើង ការធ្លាក់ដុំថ្ម និងគ្រោះថ្នាក់ផ្សេងទៀត ។

កន្លងមក ភ្នំភ្លើងដ៏សកម្មបំផុត Mayon ធ្លាប់បានផ្ទុះឡើងច្រើនជាង ៥០ដងរួចហើយ ក្នុងរយៈពេល ៤សតវត្សរ៍ចុងក្រោយនេះ ។ ការផ្ទុះភ្នំភ្លើងចុងក្រោយរបស់វា កើតឡើងក្នុងខែមិថុនា ឆ្នាំ២០២៣ ជាពេលដែលវាបានបញ្ចេញកម្អែភ្នំភ្លើង និងឧស្ម័នពុល ។

រីឯការផ្ទុះភ្នំភ្លើងដ៏បំផ្លិចបំផ្លាញបំផុតសម្រាប់ប្រទេសហ្វីលីពីន គឺនៅក្នុងខែកុម្ភៈ ឆ្នាំ១៨៤១ នៅពេលដែលលំហូរកម្អែភ្នំភ្លើងបានលេបត្របាក់ទីក្រុងទាំងមូល បណ្តាលឱ្យមនុស្សស្លាប់ដល់ទៅ ១.២០០នាក់ឯណោះ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner