អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅវេលាម៉ោង ៧:២៧នាទីព្រឹក ថ្ងៃទី៦ មករា ២០២៦ ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ
កងកម្លាំងកម្ពុជាបានធ្វើការរៀបចំសណ្តាប់ធ្នាប់នៅមូលដ្ឋានឈរជើងរបស់ខ្លួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា ខណៈពេលមានការផ្ទុះគ្រាប់ចេញពីគំនរសំរាម ហើយបានបណ្តាលឱ្យកងកម្លាំងកម្ពុជាដែលកំពុងបំពេញការងាររងរបួសធ្ងន់និងស្រាលចំនួន ២នាក់។
បច្ចុប្បន្នអ្នកដែលរងរបួស ដោយសារឧបទ្ទវហេតុខាងលើបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរួចហើយ។
ក្នុងករណីខាងលើនេះ ក្រុមការងារសម្របសម្រួលរវាងភាគីកម្ពុជា-ថៃបាននឹងកំពុងធ្វើការរួមគ្នា និងបានសាក សួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ។
“At 7:27 a.m. on January 6, 2026, in Mum Bei area, Preah Vihear Province, Cambodian forces were carrying out organization and orderliness arrangements at their stationed area within Cambodia’s sovereign territory. At the same time, an explosion occurred from a pile of garbage, resulting in one minor and one severe injury to two (2) Cambodian forces who were performing their duties at the site.
The injured personnel in the above incident have already been transported to the hospital for medical treatment.
Cambodia–Thailand Border Coordination Working Team is currently working together on the matter and has consulted, exchanged information, and jointly addressed the issue accordingly”.
Source: Ministry of National Defence
#ams1minute