រាជរដ្ឋាភិបាលកម្ពុជា ក្នុងស្ថានភាពមានជម្លោះព្រំដែនជាមួយប្រទេសថៃ បានទទួលការគាំទ្រពីប្រជាជនគ្រប់ទិសទី
កើតចេញពីកត្តាដែលយើងទាំងអស់គ្នាមានសាមគ្គីភាពជាតិ។ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់ថ្នាក់ ទាំងនិយោជក បុគ្គលិក កម្មករកម្មការិនី ក្នុងវិស័យសាធារណៈនិងឯកជន ក្នុងនិងក្រៅប្រព័ន្ធ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ បុព្វជិត អ្នកកាន់សាសនាទាំងអស់ និងប្រជាពលរដ្ឋគ្រប់ទិសទី បានបន្តចាប់ដៃគ្នា ជួយគ្នាក្នុងស្មារតីខ្មែរតែមួយ ឈរយ៉ាងស្វាហាប់ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ការពារបូរណភាពទឹកដីកម្ពុជា និងជួយពលរដ្ឋជនភៀសសឹក ដោយសារសង្រ្គាមឈ្លានពានទឹកដី។
សូមប្រជាពលរដ្ឋទំាងអស់បន្តជឿជាក់លើការដឹកនាំរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាងដោយសន្តិវិធី ប្រើប្រាស់យន្តការអន្តរជាតិ និងយន្តការទ្វេភាគី សំដៅការពារអធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរ។
ទន្ទឹមនេះ យុវជនជំនាន់ក្រោយត្រូវបន្តស្មារតីសាមគ្គីភាព ឯកភាពជាតិខ្មែរឱ្យរឹងមាំ និងមិនត្រូវឱ្យកម្លាំងប្រតិកិរិយាណាមួយមកបំបែកបំបាក់បានឡើយ ពិសេសខិតខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍសមត្ថភាព ដើម្បីកម្ពុជាមានភាពរីកចម្រើនរុងរឿងជានិច្ចនិរន្តរ៍។



#ams1minute