ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា អាមេរិក សម្រេចបានជាង ១៣,១ ពាន់លានដុល្លារ កើនឡើង ២៩,២% បើធៀបនឹងឆ្នាំ២០២៤

អត្ថបទដោយ៖
ឆាយ រត្ថា

កម្ពុជានាំចេញទៅអាមេរិកមានទំហំ ប្រមាណ ១២,៧ ពាន់លានដុល្លារ កើនឡើង ២៨.៤% ឯការនាំចូលពីអាមេរិក មានទំហំជាង ៤១៧ លានដុល្លារ កើនឡើង ៥៧,៨%។

មុខទំនិញនាំចេញសំខាន់ៗរួមមាន សម្លៀកបំពាក់ វ៉ាលី កាបូប កង់ គ្រឿងបង្គុំ និងសម្ភារៈប្រើប្រាស់។ មុខទំនិញនាំចូលពីអាមេរិក រួមមាន រថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង អេឡិចត្រូនិក និងសម្ភារៈអគ្គិសនី។

កម្ពុជា និងអាមេរិក ជោគជ័យក្នុងការចរចាពន្ធគយបដិកានៅអត្រា ១៩% និងនឹងបន្តកិច្ចប្រជុំក្រោមក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្ម (TIFA) ដើម្បីលើកកម្ពស់បរិយាកាសពាណិជ្ជកម្ម និងវិនិយោគ។

ប្រភព៖ ក្រសួងពាណិជ្ជកម្ម

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner