“កម្ពុជាមិនដែលចង់មានជម្លោះទេ។ កម្ពុជាការពារទឹកដីរបស់ខ្លួន ថែរក្សាសន្តិភាព និងការពារសេចក្តីថ្លៃថ្នូររបស់ប្រទេស”

អត្ថបទដោយ៖
ឆាយ រត្ថា

ចាប់តាំងពីឆ្នាំ១៩៥៤មក ថៃបានឈ្លានពាន និងរំលោភអធិបតេយ្យភាពរបស់កម្ពុជាជាបន្តបន្ទាប់ ពិសេសបានដណ្ដើមយកប្រាសាទព្រះវិហារ។ នៅឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិបានចេញសេចក្តីសម្រេចថាកម្ពុជាមានអធិបតេយ្យភាពលើទីតាំងនោះ។ ថៃត្រូវបានបញ្ជាឲ្យដកទ័ពចេញពីប្រាសាទព្រះវិហារ។

ភាពគន្លើនរបស់ថៃនៅតែបន្ត កាលពីឆ្នាំ២០០៨ នៅពេលដែលប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ការផ្ទុះអាវុធកើតឡើងម្តងទៀត ហើយឆ្នាំ២០១៣ តុលាការ ICJ បានបញ្ជាក់ជាថ្មីនូវអ្វីដែលគួរគោរពជាយូរយារណាស់មកហើយ គឺប្រាសាទព្រះវិហារ និងតំបន់ជុំវិញនោះជារបស់កម្ពុជា។

ចុងក្រោយនៅថ្ងៃទី២៤ កក្កដា ២០២៥ នេះ ថៃបានឆ្លងកាត់ខ្សែបន្ទាត់ម្តងទៀត ដោយពង្រាយទ័ពនៅជិតប្រាសាទតាមាន់ធំ និងប្រាសាទព្រះវិហារ ហើយបើកការវាយប្រហារដោយមិនគោរពច្បាប់អន្តរជាតិ។

✍🏼 Jean-François Tain

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner