ក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
អត្ថបទដោយ៖
ឆាយ រត្ថា
ដើម្បីតម្រង់ទិស និងដាក់ចេញនូវគម្រោងគាំទ្រការកែលម្អហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់ កម្មវិធីចិញ្ចឹមជីវិត ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ ការកែច្នៃផលិតផលជលផលនិងទីផ្សារ សេវាកម្មទេសចរណ៍ និងការពង្រឹងសមត្ថភាពអាជីពមុខរបរ ក្នុងភាពជាដៃគូរវាងដៃគូរអភិវឌ្ឍ វិស័យឯកជន អាជ្ញាធរមូលដ្ឋាន និងសហគមន៍។
គម្រោងនេះ នឹងចូលរួមប្រែក្លាយជីវិតថ្មីរបស់សហគមន៍ ហើយរក្សាបាននូវការប្រើប្រាស់ធនធានជលផលសមុទ្រដោយចីរភាព សុវត្ថិភាពស្បៀង ពង្រឹងភាពធន់ និង លើកកម្ពស់ប្រាក់ចំណូលរបស់សហគមន៍ ព្រមទាំងទ្រទ្រង់ដង្ហើមសេដ្ឋកិច្ចតំបន់ឆ្នេរឱ្យកាន់តែមានភាពរឹងមាំសម្រាប់ជាជន្ទល់ដ៏រឹងមាំនៃខឿនសេដ្ឋកិច្ចជាតិ។








ប្រភព៖ Gazette ប្រជាជន
#ams1minute