កិច្ចសន្យាផលិតកម្មកសិកម្មទំហំជាង៣លានដុល្លារ
អត្ថបទដោយ៖
ឆាយ រត្ថា
ត្រូវបានចុះកិច្ចព្រមព្រៀង រវាងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង នៅខេត្តពោធិ៍សាត់ ជាមួយនឹងកសិដ្ឋានគីរីទេស សម្រាប់ការផលិតនិងផ្គត់ផ្គង់ម្ទេស បន្លែស្លឹក និងមាន់សាច់។
សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងមានសមាជិក១៦៥គ្រួសារ កំពុងធ្វើផលិតកម្មម្ទេសលើផ្ទៃដី១២០ហិកតា បន្លែស្លឹកក្នុងផ្ទះសំណាញ់១០០ខ្នង និងមាន់ស្រែចំនួន១៤០ទ្រុង។ ការតភ្ជាប់ទីផ្សារទុកជាមុនគឺជាចំណុចពិសេសនៃសហគមន៍កសិកម្មទំនើប ដែលផ្តល់នូវភាពច្បាស់លាស់នៃការធ្វើផលិតកម្មរបស់សមាជិក ក៏ដូចជាជួយកាត់បន្ថយហានិភ័យទីផ្សារបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ សូមចូលរួមអបអរសាទរដល់សហគមន៍យើងផង! 👏🌶️🥬🐓🇰🇭



ប្រភព៖ ឃឹម ហ្វីណង់
#ams1minute