ក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពត បានចុះពិនិត្យសក្តានុពលសហគមន៍នេសាទកោះគ្រឹស្នា-លក
អត្ថបទដោយ៖
ឆាយ រត្ថា
តំបន់ទំនប់ទឹកភ្នំដំរី និងតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ភ្នំកំពង់ត្រាច ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត
ផ្អែកលើសក្តានុពលធម្មជាតិ ក្រុមការងារបានកំណត់ផែនការមេសម្រាប់ការអភិវឌ្ឍតំបន់ កំណត់អាទិភាពហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មទ្រទ្រង់ទេសចរណ៍ និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ របស់ប្រជាជនមូលដ្ឋាន ដើម្បីអាចធានាបាននូវការអភិរក្សជីវៈចម្រុះ បង្កើនទិន្នផលធនធានជលផល ជំរុញការដាំដុះចិញ្ចឹមសត្វ ទាក់ទាញទេសចរណ៍ និងបង្កើនមុខរបរថ្មីៗនៅតាមមូលដ្ឋាន។
នេះជាបំណែកដ៏សំខាន់នៃការរៀបចំដែនដី និងនគរូបនីយកម្ម ប្រកបដោយសោភ័ណភាព ដែលអាចពង្រឹងខេត្តកំពតក្កាយជា “របៀងសេដ្ឋកិច្ចតំបន់ឆ្នេរ និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ” ស្របតាមគោលនយោបាយជំរុញការនាំចេញនៅនឹងកន្លែង និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានប្រកបដោយបរិយាបន្ន។



ប្រភព៖ MLMUPC
#ams1minute