ខ្ញុំចង់និយាយរឿង២៖

ទី១ “អរគុណសន្តិភាព”
កុំប្រមាថ ម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព។ អត់ម្លប់តែ៥ថ្ងៃ ភ័យមិនស្ទើរ ទុក្ខវេទនា និងការលះបង់ច្រើនណាស់។ ចូរអានពាក្យហ្នឹងគ្រប់កន្លែង ហើយដឹងគុណសន្តិភាព។

ទី២ “មានតែយើងខ្លាំងខ្លួនឯង”
យើងបានរួបរួម ឯកភាពគំនិត និងស្មារតី ទើបយើងធ្វើបានយ៉ាងនេះ។ កុំរៀនខ្សោយ! កុំធ្វើការងារអន់! កុំអត់ហាត់ប្រាណឱ្យសុខភាពទ្រុឌទ្រោម! បន្តជំរុញឱ្យយើងខ្លាំងតាមចំណេះជំនាញរៀងៗខ្លួន ក្លាយជាមូលធនមនុស្សរបស់ប្រទេសជាតិយើង។

✍️ Rithisal Kang

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner