តាក់ស៊ីហោះក្នុងផ្ទៃមេឃនឹងបង្កើនបន្ថែមទៀត បន្ទាប់ពីកិច្ចសហការរវាងសិង្ហបុរី ជាមួយក្រុមហ៊ុន Volocopter

សង្ហិបុរី៖ ក្រុមហ៊ុនតាក់ស៊ីហោះរបស់អាល្លឺម៉ង់ Volocopter កំពុងធ្វើការជាមួយអាជ្ញាធរសិង្ហបុរី ដើម្បីណែនាំរថយន្តតាក់ស៊ីហោះនៅរដ្ឋទីក្រុងមួយនេះ ជាមួយការហោះសាកល្បងគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០១៩នេះ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) បានបង្ហាញព័ត៌មានលម្អិតនៅពិព័រណ៍ពាណិជ្ជកម្ម Rotorcraft Asia ថា ការសាកល្បងហោះហើរនឹងធ្វើឡើងនៅភាគខាងត្បូងនៃប្រទេសសិង្ហបុរី ហើយនឹងហោះលើផ្ទៃទឹកដើម្បីធានាសុវត្ថិភាពអតិបរមាអំឡុងពេលហោះហើរសាកល្បង។ សិង្ហបុរីតែងតែនាំមុខគេក្នុងការដឹកជញ្ចូននាពេលអនាគត ខណៈអនុម័តច្បាប់នានាដែលធ្វើឱ្យការដឹកជញ្ជូននៅក្នុងប្រទេសមានភាពរលូន និងមានរបៀបរៀបរយ។

បើតាមរបាយការណ៍មួយកាលពីឆ្នាំមុន សិង្ហបុរីបានជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមទីក្រុងធំៗចំនួន២៤នៅជុំវិញពិភពលោក ទាក់ទងនឹងប្រព័ន្ធដឹកជញ្ជូនតាមទីក្រុងដែលមានរបៀបបំផុតមិនតែប៉ុណ្ណោះ សិង្ហបុរីក៏នាំមុខទីក្រុងដទៃទៀតផងដែរ ខាងលទ្ធភាពអាចរកមធ្យោបាយធ្វើដំណើរបានគ្រប់ប្រភេទ ភាពធូរថ្លៃ ប្រសិទ្ធភាពខ្ពស់ ចីរភាព និងភាពងាយស្រួល៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner