“Principle on Paper; Deception in Action”
While the Thai Ministry of Foreign Affairs announces to the public that they fully implement the ceasefire and continue to accuse Cambodia of violating the ceasefire agreement, it is reported that the Thai army captured and detained 20 Cambodian soldiers after the ceasefire went into effect. This ignored action does not only show Thailand’s breach of ceasefire, which its government claims to have “fully” implemented, but also the broken system within its government.
“គោលការណ៍តែនៅលើក្រដាស ខណៈទង្វើជាការបោកប្រាស់”
ខណៈដែលក្រសួងការបរទេសថៃ ប្រកាសជាសាធារណៈថា ខ្លួនបានអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់ជាមួយកម្ពុជា ហើយបន្តចោទប្រកាន់កម្ពុជា ថាបានរំលោភកិច្ចព្រមព្រៀងនោះ ស្ថានភាពជាក់ស្ដែងផ្ទុយពីការប្រកាសទាំងស្រុង។ សារព័ត៌មានជាច្រើនបានចុះផ្សាយថា កងទ័ពថៃបានចាប់ខ្លួន ទាហានកម្ពុជា ២០នាក់ ក្រោយបទឈប់បាញ់បានចូលជាធរមាន។
ទង្វើនេះមិនត្រឹមតែបង្ហាញពីការបំពាននូវបទឈប់បាញ់ពីភាគីថៃ ប៉ុណ្ណោះទេ តែក៏បង្ហាញឱ្យឃើញភាពកម្សោយនៃផ្ទៃក្នុងរបស់រដ្ឋាភិបាលថៃផងដែរ។
#ams1minute